អានតួអត្ថបទ

លោក សុទ្ធ គឹមកុលមុនី៖ ទោះជំនន់ទឹកភ្លៀងមិនទាន់ចោទជាបញ្ហា តែត្រូវត្រៀមលក្ខណៈជាការឆ្លើយតប

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ​​ RFI ថាទឹកជំនន់ដែលជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន មិនទាន់ចោទជាបញ្ហានោះទេ។ មិនទាន់ជាបញ្ហា ដោយសារនៅតាមបណ្ដាខេត្តខ្លះ ដូចជាខេត្តស្ទឹងត្រែង ព្រះវិហារជាដើម ទឹកបានស្រកចុះវិញ ខណៈខេត្តខ្លះទៀត ដូចជា ពោធិ៍សាត់ និងបាត់ដំបង ទឹកកំពុងហក់ឡើងពិតមែន តែមិនទាន់បង្កជាជំនន់ធ្ងន់ធ្ងរនោះទេ។

លោក គឹម សុទ្ធកុលមុនី៖ ទោះជំនន់ទឹកភ្លៀងមិនទាន់ចោទជាបញ្ហា តែត្រូវត្រៀមលក្ខណៈជាការឆ្លើយតប
លោក គឹម សុទ្ធកុលមុនី៖ ទោះជំនន់ទឹកភ្លៀងមិនទាន់ចោទជាបញ្ហា តែត្រូវត្រៀមលក្ខណៈជាការឆ្លើយតប © NCDM
ផ្សាយពាណិជ្ជកម្ម

ទោះជំនន់ទឹកភ្លៀងមិនទាន់ចោទជាបញ្ហា តែ លោកសុទ្ធ គឹមកុលមុនី បញ្ជាក់ថា  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយបណ្ដាកងកម្លាំង សមត្ថកិច្ច បានត្រៀមផែនការបម្រុងរួចរាល់ ដើម្បីជាការឆ្លើយតប។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះខេត្តដែលរងនូវជំនន់ទឹកភ្លៀងរួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ បាត់ដំបង កោះកុង កំពង់ស្ពឺ ព្រះសីហនុ កំពង់ធំ ខណៈ ខេត្តកែប និងកំពត កំពុងប្រឈមនឹងទឹកជំនន់ទឹកភ្លៀងផងដែរ។ នេះបើតាមការបញ្ជាក់ពី លោក គឹម សុទ្ធកុលមុនី។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះមិនភ្លេចបញ្ជាក់ថា ក្រៅពីដំណាំស្រូវ ដំឡូងមី និងហេដ្ឋារចនាសម្ព័ន្ធ ទឹកជំនន់ មិនបានបង្កឱ្យខូចខាតដល់ផ្ទះសម្បែង និងអាយុជីវិតប្រជាពលរដ្ឋនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ