ផ្សាយផ្ទាល់
ស្តាប់ការផ្សាយផ្ទាល់របស់ RFI
តាមដានព័ត៌មានថ្មីៗ តាមរយៈការផ្សាយផ្ទាល់របស់ RFI នៅលើវេបសាយ យើងក៏មានផងដែរនូវការផ្សាយជាភាសា បារាំងំ
ស្តាប់ផ្ទាល់
បច្ចុប្បន្នភាព
-
បទសម្ភាស
លោកលី វណ្ណៈ៖អាជ្ញាធរនឹងពិនិត្យមើលសភាពដើមឈើចាស់ៗក្នុងតំបន់អង្គរដែលអាចបាក់រលំ
នៅខេត្តសៀមរាប មានហេតុការណ៍បាក់រលំដើមឈើមួយដើមនៅខ្លោងទ្វារទន្លេអ៊ុំក្នុងតំបន់អង្គរធំ។ ហេតុការណ៍នេះបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ៣នាក់ ក្នុងនោះមានរបួសធ្ងន់ម្នាក់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ កក្កដានេះ លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា ហេតុការណ៍បាក់រលំដើមឈើគឺដោយសារមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់។ តែលោកលី វណ្ណៈមិនភ្លេចអះអាងថា អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរានឹងពិនិត្យមើលពីសភាពដើមឈើចាស់ៗក្នុងតំបន់អង្គរដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ដូចគ្នាកើតឡើងជាថ្មី។24/07/2024 06:30 -
បទសម្ភាស
លោក វីធិត ម៉ាន់តាផន៖ លំហពលរដ្ឋ និងនយោបាយកម្ពុជានៅមិនទាន់មានការផ្លាស់ប្តូរពិតប្រាកដ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន បានបញ្ចប់ទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅថ្ងៃសុក្រទី ២៦ កក្កដានេះ។ គឺជាទស្សនកិច្ចដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបានធ្វើសន្និសីទសារព័ត៌មាន ដោយសង្ខេបពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ថាគ្មានភាពល្អប្រសើរ តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការសោកស្តាយចំពោះការលើកឡើងនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី២៦ កក្កដានេះ លោក វីធិត ម៉ាន់តាផន បានអះអាងថា រដ្ឋាភិបាលថ្មីនៅទាន់ស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សដែលកំពុងធ្លាក់ចុះនៅឡើយ។ តាមអ្នករាយការណ៍ពិសេសរូបនេះ លំហពលរដ្ឋ និងនយោបាយកម្ពុជានៅតែមិនល្អ ទោះរដ្ឋាភិបាលជំនាន់ថ្មីចូលកាន់តំណែងបានជាង ១ឆ្នាំ។26/07/2024 07:09