យើងជានរណា?
អំពី RFI
RFI គឺជាវិទ្យុបារាំង ដែលផ្សាយព័ត៌មានចេញទៅទូទាំងពិភពលោក ជាបារាំង និងជាភាសាបរទេស ចំនួន ១២ ភាសា។ ជាមួយនឹងអ្នកសារព័ត៌មានអាជីពនៅទីក្រុងប៉ារីស និងបណ្តាញអ្នកឆ្លើយឆ្លងព័ត៌មាន ៤០០នាក់ នៅទូទាំងពិភពលោក RFI ផ្តល់ជូនអ្នកស្តាប់នូវព័ត៌មានថ្មីៗ បទយកការណ៍ បទវិភាគ ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីឲ្យអ្នកស្តាប់អាចយល់ពីពិភពលោកកាន់តែច្បាស់។ ក្នុងមួយសប្តាហ៍ RFI មានអ្នកស្តាប់រលកធាតុអាកាសនៅទូទាំងពិភពលោកចំនួន ៤០លាននាក់ និងអ្នកចូលមើលវិបសៃត៍ ចំនួន ១០លាននាក់ ក្នុងមួយខែៗ។
(* ភាសាបារាំង,
ភាសាអង់គ្លេស,
ភាសាខ្មែរ,
ភាសាចិន,
ប្រពៃណីចិន,
ភាសាអេស្ប៉ាញ,
ភាសាអាអ៊ូសា,
ភាសាម៉ង់ដាំង,
ភាសាពើល,
ភាសាគីស្វាហ៊ីលី,
ភាសាពែក្ស,
ភាសាព័រទុយហ្កាល់,
ភាសាប្រេស៊ីល,
ភាសារូមានី,
ភាសារុស្ស៊ី,
ភាសាវៀតណាម
)
RFI គឺជាវិទ្យុបារាំង ដែលផ្សាយព័ត៌មានចេញទៅទូទាំងពិភពលោក ជាបារាំង និងជាភាសាបរទេស ចំនួន ១២ ភាសា។
ជាមួយនឹងអ្នកសារព័ត៌មានអាជីពនៅទីក្រុងប៉ារីស និងបណ្តាញអ្នកឆ្លើយឆ្លងព័ត៌មាន ៤០០នាក់ នៅទូទាំងពិភពលោក RFI ផ្តល់ជូនអ្នកស្តាប់នូវព័ត៌មានថ្មីៗ
បទយកការណ៍ បទវិភាគ ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីឲ្យអ្នកស្តាប់អាចយល់ពីពិភពលោកកាន់តែច្បាស់។ ក្នុងមួយសប្តាហ៍ RFI មានអ្នកស្តាប់រលកធាតុអាកាសនៅទូទាំងពិភពលោកចំនួន ៤០លាននាក់ និងអ្នកចូលមើលវិបសៃត៍ ចំនួន ១០លាននាក់ ក្នុងមួយខែៗ។
France Médias Monde
France Médias Monde គឺជាស្ថាប័នរួមដែលគ្រប់គ្រង ទូរទស្សន៍ France 24 (ផ្សាយព័ត៌មាន ២៤ម៉ោងលើ២៤ម៉ោងជាភាសាបារាំង អង់គ្លេស និងអារ៉ាប់), RFI (វិទ្យុអន្តរជាតិផ្សាយជាភាសាបារាំង និងភាសាបរទេស ១២ភាសា) និង Monte Carlo Doualiya (វិទ្យុអន្តរជាតិផ្សាយជាភាសាអារ៉ាប់)។ ទូរទស្សន៍ និងវិទ្យុទាំងពីរនេះផ្សាយចេញពីទីក្រុងប៉ារីស ទៅគ្រប់ទ្វីបទាំង ៥ នៅទូទាំងពិភពលោក។
អ្នកសារព័ត៌មាន ព្រមទាំងបណ្តាញអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ និងវិទ្យុរបស់ France Médias Monde ផ្តល់ជូនដល់អ្នកមើល និងអ្នកស្តាប់ នូវព័ត៌មានដែលមានលក្ខណៈទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ តាមរយៈនាទីព័ត៌មាន បទយកការណ៍ បទវិភាគ បទសម្ភាសន៍ ការជជែកដេញដោល ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត។
នៅក្នុងមួយសប្តាហ៍ៗ មានអ្នកទស្សនាទូរទស្សន៍ France 24 ចំនួន ៤១,៧លាននាក់ អ្នកស្តាប់វិទ្យុ RFI ៣៤,៥លាននាក់ និងអ្នកស្តាប់វិទ្យុ Monte Carlo Doualiya ចំនួន ៦,៧លាននាក់។ អ្នកចូលមើលវិបសៃត៍ទាំង៣ មានចំនួន ២៤លាននាក់ ក្នុងមួយខែៗ។
France Médias Monde គឺជាដៃគូ និងមានភាគហ៊ុននៅក្នុងទូរទស្សន៍និយាយភាសាបារាំង TV5MONDE។