អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​ទារ​សំណង​រាប់លាន​ដុល្លារ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ជាការ​បិទ​ច្រក​ហិរញ្ញវត្ថុ​បក្ស​ប្រឆាំង​ឬ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​គណបក្ស​ភ្លើងទៀន ​លោក ​ទាវ វណ្ណុល ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​បរិហារកេរ្តិ៍​ជាសាធារណៈ​នៅថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ ហើយត្រូវបាន​បង្គាប់​ឲ្យសង​សំណង​ខូចខាត​សរុប​ជាទឹកប្រាក់ ​១,៥​លាន​ដុល្លារ​ទៅឲ្យ​រដ្ឋាភិបាល​ដែលជា​ភាគី​ដើមបណ្តឹង​។ រឿងរ៉ាវ​ស្រដៀងគ្នា​នេះ​ធ្លាប់​កើត​កាលពី​ឆ្នាំ២០២២ ​ដោយ​តុលាការ​បាន​បង្គាប់ឲ្យ​លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​សង​សំណង​ខូចខាត​សរុប​ប្រមាណ ​១​លាន​ដុល្លា​ទៅឲ្យ​គណបក្ស​ប្រជាជន​។ ​អ្នកវិភាគ​នយោបាយ ​និង​សង្គម​មានយោបល់​ខុសគ្នា​ដោយចោទ​សួរថា ​តើ​ការប្តឹង​ទារ​សំណង​ជំងឺចិត្ត​រាប់លាន​ដុល្លារ​ជា​យុទ្ធសាស្ត្រ​របស់​បក្សកាន់អំណាច​ដើម្បី​ផ្តាច់​ច្រក​នយោបាយ ​និង​ហិរញ្ញវត្ថុ​របស់​បក្ស​ប្រឆាំង ​ឬ​យ៉ាងណា​?

លោក ទាវ វណ្ណុល និងលោក សុន ឆ័យ អំឡុងពេលឃោសនាបោះឆ្នោត
លោក ទាវ វណ្ណុល និងលោក សុន ឆ័យ អំឡុងពេលឃោសនាបោះឆ្នោត © ភ្លើងទៀន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ