អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តាក់ស៊ីអគ្គិសនី៖ តើរដ្ឋគួរតែថ្លឹងថ្លែងបែបណា ដើម្បីជៀសផលរំខានដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ធ្វើការ​ខាង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចង់​ឃើញ​រដ្ឋាភិ​បាល​កម្ពុជា​បញ្ជាក់​ដាច់​ណាត់​ថា​ «មិន​អនុញ្ញត​ជា​រៀង​រហូត​ឲ្យ​ក្រុម​ហ៊ុន​បរទេស​មក​រត់​តាក់​ស៊ី​អគ្គិសនី​នៅ​កម្ពុជា»​។​ ការ​ចង់​ឃើញ​ជំហរ​ដាច់​ណាត់​នេះ​ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋា​ភិបាល​បាន​ចេញ​ប្រកាស​ផ្ទាល់​មាត់​ថា​ មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​វៀត​ណាម​ ឬ​ក្រុម​ហ៊ុន​បរទេស​ណា មក​វិនិយោគ​រត់​តាក់​ស៊ី​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​ទេ​។ ​គឺជា​ការ​អះអាង​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​អ្នក​ប្រកប​របរ​រត់​តាក់​ស៊ី​មួយ​ចំនួន​។​ សម្រាប់ ​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ប្រព័ន្ធ​ ​ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន ​បរទេស​មក​ដណ្តើម​មុខ​របរ​ពល​រដ្ឋ​កម្ពុជា​ គួរ​តែ​ត្រូវ​បាន​ចែង​ក្នុង​គោល​នយោបាយ​ជាតិ​ ដោយ​គ្មាន​ការ​ប្រែ​ប្រួល​នៅ​ពេល​ខាង​មុខ​។​​

តាក់ស៊ីអគ្គិសនី៖ តើរដ្ឋគួរតែថ្លឺងថ្លែងបែបណា ដើម្បីជៀសផលរំខានដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ?
តាក់ស៊ីអគ្គិសនី៖ តើរដ្ឋគួរតែថ្លឺងថ្លែងបែបណា ដើម្បីជៀសផលរំខានដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ? © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ