អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើមានឧបសគ្គអ្វីខ្លះដែលអាមេរិកមិនចង់មកវិនិយោគនៅកម្ពុជា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឆ្នាំ​២០២៤ ​សហរដ្ឋ​អាមេរិក​បាន​ លើក​ឡើង​ថា ​ទោះ​បី​ជា​កម្ពុជា​មាន​ការ​លើក​ទឹក​ចិត្ត​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI)​ រួម​ទាំង​ អនុញ្ញាត​ឲ្យជន​បរទេស​កាន់​កាប់​ភាគ​ហ៊ុន​១០០ ភាគ​រយ ​កាត់​បន្ថយ​អត្រា​ពន្ធ​សាជីវ​កម្ម ​ការ​នាំចូល​ទំនិញ​មូល​ធន​ដោយ​មិន​បង់ពន្ធ​ ជា​ដើម ​ក៏​កម្ពុជា​នៅ​តែ​ពិបាក​ទាញ​អ្នក​វិនិយោគ​ពីសហរដ្ឋ​អាមេរិក​ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ក្នុងតំបន់​។ ​មូល​ហេតុ​ដែល​អាមេរិក​លើក​ឡើង​ដូច្នេះ ​ដោយ​សំអាង​ថា ​កម្ពុជា​មាន​ទំហំ​ទីផ្សារ​តូច​ មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ​ការ​គេច​ពន្ធ ​កម្លាំង​ពលកម្ម​ជំនាញ​នៅតិច​ ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​និង​កង្វះ​តម្លាភាព​ក្នុង​ដំណើរ​ការ​អនុម័ត​​គម្រោង​។ តែ​មន្ត្រី​រដ្ឋាភិបាល​អះអាងថា កម្ពុជា​បានធ្វើ​ឲ្យ​ប្រសើរឡើង​ច្រើន​លើបញ្ហាទាំងអស់នេះ ហើយថា សហរដ្ឋអាមេរិក​ក៏បានទទួលស្គាល់ពីការខិត​ខំ​ប្រឺងប្រែងនោះដែរ។

តើមានឧបសគ្គអ្វីខ្លះដែលអាមេរិកមិនចង់មកវិនិយោគនៅកម្ពុជា?
តើមានឧបសគ្គអ្វីខ្លះដែលអាមេរិកមិនចង់មកវិនិយោគនៅកម្ពុជា? © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ