ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ហេតុអ្វីបានជាស្រ្តីមិនមានមុខច្រើននៅក្នុងតួនាទីសំខាន់ៗរបស់រដ្ឋាភិបាល?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥១
ម្សិលមិញ គឺជាទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដែលរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានាបានរៀបចំពិធីអបសាទរនៅកន្លែងផ្សេងៗគ្នា។ នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិនេះដែរ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវឲ្យជាថ្មីឲ្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ផ្តល់តំណែង និងតួនាទីដល់ឲ្យស្រ្តីឲ្យបានច្រើន។ ប៉ុន្តែជាការកត់សម្គាល់ទូទៅ គឺឃើញថានៅថ្នាក់ជាតិ ស្រ្តីពុំសូវមានកាន់តួនាទីច្រើនទេឬក៏អាចនិយាយបានថា តិចតួចណាស់បើប្រៀបធៀបទៅនឹងបុរស។ តើហេតុអ្វីបានស្រ្តីនៅតែមានចំនួនតិចតួចនៅឡើយនៅក្នុងក្របខណ្ឌថ្នាក់ជាតិ?