បទយកការណ៍
ភ្នាក់ងារលក់អចលនទ្រព្យកំពុងក្លាយជាទីផ្សារការងារទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៩
ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងរីកចម្រើនខ្លាំង ទីផ្សារការងារក្នុងវិស័យនេះក៏កំពុងមានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ផងដែរនារយៈពេលចុងក្រោយនេះ។ អ្នកដែលធ្លាប់បម្រើការងារនៅតាមក្រុមហ៊ុកឯកជនក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានបោះបង់តួនាទី និងប្រាក់ខែចោល មកស្រវ៉ាអាជីពជាភ្នាក់ងារលក់អចលនទ្រព្យឲ្យក្រុមហ៊ុនឯកជន ឫជាភ្នាក់ងារលក់អចលនទ្រព្យឯករាជ្យ។ តាមពួកគេ គឺអាជីពថ្មីនេះរកប្រាក់ចំណូលបានឲ្យច្រើនជាងការងារដទៃ។