សហរដ្ឋអាមេរិក
United States of America | |
---|---|
ភ្លេងយាត្រា: ខ្មែរ៖ "ផ្កាយនិងឆ្នូតជានិរន្ត" | |
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | វ៉ាស៊ីនតោន 38°53′N 77°01′W / 38.883°N 77.017°W |
ទីក្រុងធំបំផុត | ទីក្រុងញូវយ៉ក 40°43′N 74°00′W / 40.717°N 74.000°W |
ភាសាផ្លូវការ | គ្មាននៅកម្រិតសហព័ន្ធ[ស ១] |
ភាសាជាតិ | ភាសាអង់គ្លេស |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[៧] | តាមពូជសាសន៍៖
|
សាសនា (ឆ្នាំ ២០២១)[៨] |
|
រដ្ឋាភិបាល | រដ្ឋសហព័ន្ធប្រធានាធិបតីនិយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ |
ចូ បៃដិន (ប) | |
កាម៉ាឡា ហារីស (ប) | |
ឃេវិន ម៉ាកខាទី (ស) | |
ចន រ៉ូប៊ឺតស៍ | |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភា | |
សភាតំណាងរាស្ត្រ | |
ទទួលឯករាជ្យ | |
- ប្រកាស | ៤ កក្កដា ១៧៧៦ |
១ មីនា ១៧៨១ | |
៣ កញ្ញា ១៧៨៣ | |
២១ មិថុនា ១៧៨៨ | |
- ការទទួលស្គាល់រដ្ឋចុងក្រោយបង្អស់ | ២១ សីហា ១៩៥៩ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩,៨៣៣,៥២០ គ.ម២ (ទី៣) |
- ផ្ទៃទឹក (%) | ៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)[៩] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៣៣៣,២៨៧,៥៥៧[១០] |
- ជំរឿន (ឆ្នាំ ២០២០) | ៣៣១,៤៤៩,២៨១[ស ២][១១] (ទី៣) |
- ដង់ស៊ីតេ | ៣៣.៦ នាក់/គ.ម២ (ទី១៨៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២៥.០៣៥ ទ្រីលានដុល្លារ[១២] (ទី២) |
- ក្នុងម្នាក់ | ៧៥,១៨០ ដុល្លារ[១២] (ទី៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២៥.០៣៥ ទ្រីលានដុល្លារ[១២] (ទី១) |
- ក្នុងម្នាក់ | ៧៥,១៨០ ដុល្លារ[១២] (ទី៧) |
ជីនី (២០២០) | ៤៦.៩[១៣] ខ្ពស់ |
HDI (២០២១) | ០.៩២១[១៤] ខ្ពស់ណាស់ · ទី២១ |
រូបិយវត្ថុ | ដុល្លារអាមេរិក ($) (USD) |
ល្វែងម៉ោង | UTC−៤ ទៅ −១២, +១០, +១១ |
- រដូវក្តៅ (DST) | UTC−៤ ទៅ −១០[ស ៣] |
ទម្រង់កាលបរិច្ឆេទ |
|
បណ្ដាញចែកចាយអគ្គិសនី | ១២០ V–៦០ Hz |
ទិសបើកបរ | ស្តាំ[ស ៤] |
កូដហៅទូរស័ព្ទ | +១ |
កូដ ISO 3166 | US |
សហរដ្ឋអាមេរិក (ស.រ.អ. ឬជាភាសាអង់គ្លេស៖ United States of America) អាចហៅខ្លីបានថា អាមេរិក ឬ សហរដ្ឋ គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះមានរដ្ឋចំនួន ៥០ និងមណ្ឌលសហព័ន្ធមួយ។ រដ្ឋចំនួន ៤៨ និងមណ្ឌលសហព័ន្ធជាប់គ្នាជាដីតែមួយផ្ទាំង ស្ថិតនៅផ្នែកកណ្ដាលនៃទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ប៉ែកខាងជើងជាប់ជាមួយប្រទេសកាណាដា និងខាងត្បូងជាប់ជាមួយប្រទេសមិកស៊ិក។ អាឡាស្កា ជារដ្ឋមួយស្ថិតប៉ែកពាយ័ព្យនៃទ្វីបអាមេរិកខាងជើង ខាងកើតជាប់នឹងប្រទេសកាណាដា និងខណ្ឌពីប្រទេសរុស្ស៊ីដោយច្រកសមុទ្រប៊េរីង។ រដ្ឋហាវៃ គឺជាប្រជុំកោះមួយស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏នៅមានអាណាខេត្តចំណុះ ឬ តំបន់នៅលើកោះដាច់ស្រយាលមួយចំនួនទៀត នៅលើសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក។
ជាមួយនឹងផ្ទៃដីសរុប ៩,៨៣៣,៥២០ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ៣៣៣ លាននាក់[ស ៥] សហរដ្ឋអាមេរិកជាប្រទេសធំជាងគេលំដាប់ទី ៣ និងមានប្រជាជនច្រើនជាងគេទី ៣ នៅលើពិភពលោក។ សហរដ្ឋអាមេរិក គឺជាប្រជាជាតិមានប្រជាជនចម្រុះជាតិសាសន៍និងពហុវប្បធម៌ច្រើនជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ចូលមកកាន់សហរដ្ឋអាមេរិកជាច្រើនសតវត្សមកនេះ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ទី ១ លើពិភពលោក។ បើគិតតាមឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិក មានប្រមាណជា ១៤,៣ កោដិលានដុល្លារ (ដែលប្រមាណជា ២៣% នៃ GDP និងជិត ២១% នៃអំណាចទិញ (PPP) ពិភពលោក)។
ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋដំបូងបង្អស់ចំនួន ១៣ នៃអាណានិគមអង់គ្លេស ដែលស្ថិតនៅតាមបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលជាថ្ងៃប្រកាសឯករាជភាព ដើម្បីធ្វើការទាមទារឯករាជ្យរបស់ពួកគេ ពីពួកអាណានិគមអង់គ្លេស និងបង្កើតសាមគ្គីភាពរួមគ្នាជាធ្លុងមួយ។ បណ្ដារដ្ឋដែលបានធ្វើការបះបោរ បានទទួលជ័យជម្នះលើពួកអង់គ្លេស នៅក្នុងសង្គ្រាមបដិវត្តអាមេរិក ដែលជាជ័យជម្នះលើកទី១ នៃសង្គ្រាមរបស់ជនក្រោមអាណានិគមដើម្បីឯករាជ្យ។ តាមរយៈសន្និបាតក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បានសម្រេចអនុម័តបង្កើតឡើងនូវរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ ដែលការផ្ដល់សច្ចាប័ននេះ គឺធ្វើឡើងក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលផ្នែកនៃបណ្ដារដ្ឋមួយទាំងនោះ ស្ថិតនៅក្រោមសាធារណរដ្ឋតែមួយ ដោយមានការគ្រប់គ្រងដ៏ខ្លាំងពីរដ្ឋាភិបាលកណ្ដាល។ The Bills of Right ត្រូវបានបង្កើតឡើងដោយ ១០មាត្រា ធានាដល់សិទ្ធិសេរីភាពស៊ីវិលមូលដ្ឋានជាច្រើន ដែលត្រូវបានផ្ដល់សច្ចាប័ននៅឆ្នាំ១៧៩១។
នៅសតវត្សទី១៩ សហរដ្ឋអាមេរិកបានទទួលទឹកដីប្រទេសបារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និងរុស្ស៊ី ហើយថែមទាំងបានធ្វើការបង្រួបបង្រួមជាមួយសាធារណរដ្ឋតិចសាស និងសាធារណរដ្ឋហាវៃទៀតផង ។ ជម្លោះរវាងបណ្ដារដ្ឋកសិកម្មនៅភាគខាងត្បូង និងបណ្ដារដ្ឋឧស្សាហកម្មនៅភាគខាងជើង លើបញ្ហាសិទ្ធិ និងច្បាប់ស្ដីពីទាសភាព បានបង្កឱ្យមានសង្គ្រាមស៊ីវិល ឬ សង្គ្រាមបំបែកស្រុកនៅអាមេរិក ក្នុងទសវត្សឆ្នាំ ១៨៦០ ។ ទីបំផុតទៅ ពួកខាងជើងបានទទួលជ័យជម្នះ បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល។ សង្គ្រាមអេស្ប៉ាញ-អាមេរិក និងសង្គ្រាមលោកលើកទី១ បានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិក ជាមហាអំណាចយោធាមួយលើពិភពលោក។ សង្គ្រាមលោកលើកទី២ នៅឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិកជាប្រទេសទី១ ដែលមានអាវុធនុយក្លេអ៊ែរ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកមួយនៃអង្គការណាតូ។ ក្រោយសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀត បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាចតែមួយគត់។ នៅវិស័យយោធា សហរដ្ឋអាមេរិកបានចំណាយជាង ៥០% នៃវិស័យយោធាទាំងអស់លើពិភពលោក និងភាពនាំមុខគេទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។
អំពីនិរុត្តិសាស្ត្រ
[កែប្រែ]នៅឆ្នាំ ១៥០៧ សិល្បករខាងផែនទីជនជាតិអាល្លឺម៉ង់ បានបង្កើតផែនទីពិភពលោកមួយ ដែលដាក់ឈ្មោះថាឈ្មោះថាដីនៃពិភពខាងលិច "អាមេរិក" (America) ក្រោយពេលអ្នករុករក និងសិល្បករផែនទីជនជាតិអ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។
តើសហរដ្ឋអាមេរិកពង្រិកទឹកដីប៉ះពាល់ដល់អ្វីខ្លះ?
[កែប្រែ]ជនជាតិដើមភាគតិចនិងប្រវត្តិសាស្ត្រមុនកូឡំបូស
[កែប្រែ]អ្នកស្រុករស់នៅអាមេរិកខាងជើងមនុស្សដំបូង ធ្វើចំណាកស្រុកពីស៊ីបេរីដោយនៅលើស្ពានប៊ែរីងនិងបានមកដល់យ៉ាងហោចណាស់ ១៥.០០០ ឆ្នាំមុន ទោះបីជាមានភស្តុតាងកាន់តែច្រើនឡើង ៗ ដែលបង្ហាញថាវាប្រហែលជាមកដល់សូម្បីតែមុននេះក៏ដោយ[១៥] បន្ទាប់ពីឆ្លងកាត់ស្ពាន ជនជាតិអាមេរិកដំបូងបានផ្លាស់ទៅភាគខាងត្បូង អាចនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិក[១៦][១៧] ឬតាមរយៈធ្នើដែលគ្មានទឹកកកនៅក្នុងដីរវាងធ្នើទឹកកកខរឌីល្ល័ររ៉ែន (Cordilleran) និងឡូរ៉េនថាយដ៍ (Laurentide)[១៨] វប្បធម៌ក្លូវីសបង្ហាញខ្លួនប្រហែល ១១.០០០ ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថាជាបុព្វបុរសនៃវប្បធម៌ជនជាតិដើមភាគតិចភាគច្រើននៅទ្វីបអាមេរិច[១៩] វាត្រូវបានគេគិតនៅចុងសតវត្សរ៍ទី ២០ ថាវប្បធម៌ក្លូវីសតំណាងឱ្យការតាំងលំនៅដំបូងរបស់មនុស្សនៅអាមេរិក[២០] ប៉ុន្តែនៅឆ្នាំក្រោយវាបានផ្លាស់ប្តូរទៅជាការយល់ដឹងអំពីវប្បធម៌មុនក្លូវីស។[២១]
ពេលក្រោយ វប្បធម៌ជនជាតិដើមនៅអាមេរិកខាងជើងកាន់តែស្មុគស្មាញ និងវប្បធម៌មួយចំនួនដូចជា វប្បធម៌មីស៊ីស៊ីពីសម័យមុនកូឡំបូសនៅភាគអាគ្នេយ៍ ការអភិវឌ្ន៍កសិកម្មវឌ្នភាព ស្ថាបត្យកម្មធំ និងសង្គមថ្នាក់រដ្ឋ[២២] ចាប់តាំងពីប្រហែលឆ្នាំ ៨០០ ដល់ឆ្នាំ ១៦០០[២៣] វប្បធម៌មីស៊ីស៊ីពីបានរីកចម្រើន និងទីក្រុងដ៏ធំ កាហូគៀ (Cahokia) វាត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវិទ្យាមុនកូឡុំបៀដែលធំជាងគេនិងស្មុគស្មាញបំផុតនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ[២៤] នៅភូមិភាគហ្គ្រេតលេកស៍ខាងត្បូង មានការបង្កើតឡើងសមាព័ន្ធរដ្ឋអ៊ីរ៉ូក្វូយ នៅចំណុចខ្លះក្នុងកំឡុងសតវត្សទី ១២[២៥] ដល់ ១៥[២៦] ហើយនៅតែមានរហូតដល់ចុងបញ្ចប់នៃសង្គ្រាមបដិវត្តន៍។[២៧]
ការតាំងទីលំនៅកោះហាវ៉ៃលើកដំបូងពេលណានោះវានៅតែជាប្រធានបទនៃការពិភាក្សាដែលកំពុងបន្ត[២៨] ភស្តុតាងបុរាណវិទ្យាហាក់ដូចជាបង្ហាញថាការតាំងទីលំនៅមានតាំងពីឆ្នាំ ១២៤[២៩] រវាងដំណើរទូកទីបីនិងពេលមុន កាបទែន ជេមស៍ ឃុក ជាជនជាតិអឺរ៉ុបដំបូងគេដែលបង្កើតទំនាក់ទំនងជាផ្លូវការជាមួយហាវ៉ៃ[៣០] បន្ទាប់ពីការឡើងគោកលើកដំបូងនៅខែមករាឆ្នាំ ១៧៧៨ នៅផែវ៉ាយមៀ កោះកាវ៉ាយ ឃុកបានដាក់ឈ្មោះកោះនេះថា "កោះសាំងវិច" តាមអឺលទី ៤ នៃសាំងវិច រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹករបស់រាជនាវីប្រ៊ីទិស[៣១]
ភូមិសាស្ត្រ និង បរិស្ថាន
[កែប្រែ]ផ្ទៃដីសរុបបណ្ដារដ្ឋខាងលើនៃសហរដ្ឋអាមេរិក (contiguous United States) មាប្រមាណ ១.៩ ពាន់លាន acres ។ រដ្ឋអាឡាស្កា ដែលជារដ្ឋធំជាងគេ មានប្រមាណ ៣៦៥ លាន acres បាននៅដាច់ពីបណ្ដារដ្ឋខាងលើដោយប្រទេសកាណាដា ។ រដ្ឋហាវៃ ជាទីប្រជុំកោះមួយ ស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ប៉ែកនិរតីនៃអាមេរិកខាងជើង ដែលមានក្រឡាផ្ទៃ ប្រមាណជាង ៤ លាន acres ។ បន្ទាប់ពីប្រទេសរុស្ស៊ី និងកាណាដា សហរដ្ឋអាមេរិកគឺជាប្រទេសធំជាងគេទី៣ ឬ ទី៤ លើពិភពលោក (ប្រហាក់ប្រហែលនឹងផ្ទៃដីប្រទេសចិន) ។ ចំណាត់ថ្នាក់នេះ ក៏អាស្រ័យផងដែរលើការរួមបញ្ចូលតំបន់ចំនួនពីរ ដែលកំពុងមានជម្លោះជាមួយប្រទេសឥណ្ឌា ជាមួយប្រទេសចិនដែរឬយ៉ាងណា ។ ម្យ៉ាងទៀត ការផ្ដល់តួលេខពីក្រឡាផ្ទៃនៃសហរដ្ឋអាមេរិក មានភាពខុសគ្នា៖ CIA World Fackbook ផ្ដល់តួលេខ ៣.៧៩៤.០៨៣ ម៉ាយការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រក្រឡា) ផ្នែកស្ថិតិអង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់តួលេខ ៣.៧១៧.៨១៣ ម៉ាយការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រក្រឡា) និង Encyclopedia Britannica ផ្ដល់តួលេខ ៣.៦៧៦.៤៨៦ ម៉ាយការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រក្រឡា) ។ ករណីមួយទៀត ប្រសិនបើ គិតបញ្ចូលតែផ្ទៃដីគោកសុទ្ធសាធនោះ (មិនរាប់បញ្ចូលដីកោះ) សហរដ្ឋអាមេរិកជាប្រទេសធំជាងគេទី៣ ក្រោយប្រទេសរុស្ស៊ី និងចិន ដោយនាំមុខប្រទេសកាណាដា ។
តំបន់ឆ្នេរវាលរាបនៃបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក ត្រូវបានគ្របដណ្ដប់ដោយព្រៃក្រាស់ៗ និងហ៊ុមព័ទ្ធដោយតំបន់ភ្នំ ។ តំបន់ភ្នំ Appalachian បានខណ្ឌចែកច្រាំងសមុទ្រភាគខាងកើត ពីបឹងធំៗ និងវាលស្មៅនៃពាក់កណ្ដាលខាងលិច ។ ទន្លេមីស៊ីស៊ីពី-មីស៊ូរី ដែលជាប្រព័ន្ធទន្លេវែងជាងគេទីទី៤ លើពិភពលោក ហូរពីជើងទៅត្បូង កាត់តាមបេះដូងនៃប្រទេស ។ ទំនាប ដែលមានវាលស្មៅដ៏ធំល្វឹងល្វើយប្រកបដោយជីជាតិ លាតសន្ធឹងឆ្ពោះទៅទិសខាងលិច ត្រូវបានកាត់ផ្ដាច់ដោយតំបន់ខ្ពង់រាប នៅភាគអាគ្នេយ៍។ បណ្ដាភ្នំថ្មជាច្រើន ដែលស្ថិតនៅចុងខាងលិចនៃទំនាប លាតសន្ធឹងពីជើងទៅត្បូង កាត់ផ្ទៃប្រទេស រហូតទៅដល់តំបន់ដែលមានរយៈកម្ពស់ជាង ៤.៣០០ ម៉ែត្រនៅកូឡូរ៉ាដូ (Colorado) ។ ចុងបំផុតនៃភាគខាងលិច គឺជាអាងថ្មដ៏ធំ និងវាលលំហ ដូចជាវាលលំហម៉ូចាវ (Mojave) ។ ជួរភ្នំព្រិលសៀរ៉ាណេវ៉ាដា និងកាសកាដ គ្របដណ្ដប់រហូតជិតដល់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ។ ភ្នំ McKinley នៃអាឡាស្កា ដែលមានកម្ពស់ ៦.១៩៤ ម៉ែត្រ គឺជាចំណុចខ្ពស់បំផុតនៃប្រទេស ។ ភ្នំភ្លើងដ៏សកម្ម បានគ្របពាសពេញកោះ Alexander និង Aleutian របស់អាឡាស្កា ហើយរដ្ឋហាវៃ ក៏មានកោះភ្នំភ្លើងជាច្រើនផងដែរ ។ ភ្នំភ្លើងដ៏ធំសម្បើម ក្រោមឧទ្យានជាតិ Yellowstone គឺជាភ្នំភ្លើងធំបំផុតនៃទ្វីបអាមេរិក ។
-
វិមានកាពីតូល
-
សេតវិមាន
-
បូរីញ៉ូវយ៉ក
-
តំបន់ថែមស្ខ្វ៊ែរ ទីក្រុងញ៉ូវយ៉ក
-
ភ្នំរ៉ាសម័រ
-
រូបសំណាកសេរីភាព
-
សណ្ឋាគារឡាសវេហ្គាសប៉ារីសនៅពេលយប់
-
ស្ពានហ្គោលដិនហ្គេត ទីក្រុងសង់ហ្រ្វង់ស៊ីស្កូ
-
និស្សិតផ្នែកនាវាចរនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈរគោរពភ្លេងជាតិ
-
ក្រុមតន្រ្តី
-
អាគារវីលីស ក្រុងឈីកាហ្គោ
មើលផងដែរ
[កែប្រែ]កំណត់ចំណាំ
[កែប្រែ]- ↑ ភាសាអង់គ្លេសគឺជាភាសាផ្លូវការនៃរដ្ឋចំនួន ៣២។ ភាសាអង់គ្លេសនិងភាសាហាវ៉ៃគឺត្រូវជាភាសាផ្លូវការនៅរដ្ឋហាវ៉ៃ ហើយនៅរដ្ឋអាឡាស្កាវិញគឺមានភាសាអង់គ្លេសនិងភាសាអន្តោគ្រាមចំនួន ២០ ទៀត។ ភាសាអាហ្កនឃ្វាន, ភាសាឆេរ៉ូគី និងភាសាហ្ស៊ូជាដើមគឺជាភាសាផ្លូវការនៅក្នុងទឹកដីដើមនៃម្ចាស់ស្រុកក្នុងប្រទេស។ ភាសាបារាំងគឺជាភាសា de facto និងជាភាសាមិនផ្លូវការនៅក្នុងរដ្ឋមេន និងល្វីហ្ស៊ីណា ខណៈរដ្ឋញូវម៉ិកស៊ិក បានតាងភាសាអេស្ប៉ាញជាភា សាពិសេស។ នៅក្នុងដែនដីចំនួនប្រាំបានកំណត់យកភាសាអង់គ្លេស ក៏ដូចជាភាសាជនជាតិដើមភាគតិចមួយ ឬច្រើនជាភាសាផ្លូវការ ដូចជា៖ ភាសាអេស្ប៉ាញនៅព័រតូរីកូ, ភាសាសាម័រនៅសាម័រអាមេរិកាំង និងភាសាឆាម៉ូរ៉ូនៅក្វាម និងប្រជុំកោះម៉ារីយ៉ានខាងជើង។ ភាសាការ៉ូលីនក៏ជាភាសាផ្លូវការនៅប្រជុំកោះម៉ារីយ៉ានខាងជើងដែរ។[៥][៦]
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedpop
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedtime
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs nameddrive
- ↑ ការិយាល័យជំរឿនសហរដ្ឋអាមេរិកតែងផ្តល់ទិន្នន័យតាមរយៈនាឡិកាប្រជាជនដែលបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ប៉ុន្តែវាមិនផ្លូវការទេបើប្រៀបនឹងជំរឿនដែលធ្វើឡើងរៀងរាល់ដប់ឆ្នាំម្តង និងការប៉ាន់ស្មានចំនួនប្រជាជនប្រចាំឆ្នាំរបស់ខ្លួនឡើយ៖ [១]
ឯកសារយោង
[កែប្រែ]- ↑ "An Act To make The Star-Spangled Banner the national anthem of the United States of America". H.R. 14, Act of Error: the
date
oryear
parameters are either empty or in an invalid format, please use a valid year foryear
, and use DMY, MDY, MY, or Y date formats fordate
. 71st United States Congress. https://uscode.house.gov/statviewer.htm?volume=46&page=1508. - ↑ Kidder & Oppenheim 2007, p. 91.
- ↑ "uscode.house.gov". Public Law 105-225. uscode.house.gov. August 12, 1999. pp. 112 Stat. 1263. Retrieved September 10, 2017.
Section 304. "The composition by John Philip Sousa entitled 'The Stars and Stripes Forever' is the national march."
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedde facto Motto
- ↑ Cobarrubias 1983, p. 195.
- ↑ García 2011, p. 167.
- ↑ "U.S. Census Bureau QuickFacts: United States". United States Census. Retrieved January 21, 2020.
- ↑ "About Three-in-Ten U.S. Adults Are Now Religiously Unaffiliated". Measuring Religion in Pew Research Center's American Trends Panel. Pew Research Center. December 14, 2021. Retrieved 10 មករា 2022.
- ↑ "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Retrieved 2020-10-11.
- ↑ Bureau, US Census. "Growth in U.S. Population Shows Early Indication of Recovery Amid COVID-19 Pandemic". Census.gov. Retrieved 10 មករា 2023.
- ↑ "Census Bureau's 2020 Population Count". ជំរឿនសហរដ្ឋអាមេរិក. Retrieved 27 មករា 2022.
{{cite web}}
: CS1 maint: url-status (link) The 2020 census is as of April 1, 2020. - ↑ ១២,០ ១២,១ ១២,២ ១២,៣ "World Economic Outlook Database, October 2022". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. October 2022. Retrieved 10 មករា 2023.
- ↑ Bureau, US Census. "Income and Poverty in the United States: 2020, Table A-3". Census.gov. Retrieved 10 មករា 2023.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. September 8, 2022. Retrieved 10 មករា 2023.
- ↑ Maugh II, Thomas H. (July 12, 2012). "Who was first? New info on North America's earliest residents". Los Angeles Times (Los Angeles County, California: Los Angeles Times). http://articles.latimes.com/2012/jul/12/science/la-sci-sn-paisley-caves-20120712។ បានយកមក February 25, 2015."What is the earliest evidence of the peopling of North and South America?". Smithsonian Institution, National Museum of Natural History. June 2004. Archived from the original on November 28, 2007. Retrieved June 19, 2007.Kudeba, Nicolas (February 28, 2014). "Chapter 1 – The First Big Steppe – Aboriginal Canadian History". The History of Canada Podcast. Archived from the original on March 1, 2014.
{{cite web}}
: Unknown parameter|deadurl=
ignored (|url-status=
suggested) (help)Guy Gugliotta (February 2013). "When Did Humans Come to the Americas?". Smithsonian Magazine. - ↑ Fladmark, K.R., (1979) (2017). "Routes: alternate migration corridors for early man in North America". American Antiquity 44: 55–69. DOI:10.2307/279189.
- ↑ Katz, Brigit (April 5, 2017). "Found: One of the Oldest North American Settlements". Smithsonian. Retrieved August 26, 2017.
- ↑ Pinsker, Lisa (February 2004). "The Ice-Free Corridor Revisited". Geotimes.
- ↑ Waters, Michael (2007). "Redefining the Age of Clovis: Implications for the Peopling of the Americas". Science (315): 1122–1126. DOI:10.1126/Science.1127166.
- ↑ Flannery, T. (2001). The Eternal Frontier: an ecological history of North America and its peoples. New York: Grove Press. pp. 173–185. ល.ស.ប.អ. 0-8021-3888-8.
- ↑ Waters, Michael; Stafford, Tom (2014-08-18). "The First Americans: A Review of the Evidence for the Late-Pleistocene Peopling of the Americas". Paleoamerican Odyssey. Texas A&M University Press. ល.ស.ប.អ. 978-1-62349-192-5. https://www.researchgate.net/profile/Michael_Waters8/publication/268149509_The_First_Americans_A_Review_of_the_Evidence_for_the_Late-Pleistocene_Peopling_of_the_Americas/links/5462564d0cf2c0c6aec1af93.pdf។ បានយកមក 2015-11-21.
- ↑ Craig Lockard (2010). Societies, Networks, and Transitions, Volume B: From 600 to 1750. University of Wisconsin. p. 315. ល.ស.ប.អ. 978-1-111-79083-7. https://books.google.com/books?id=k91sCgAAQBAJ&pg=PA315.
- ↑ King, Adam (2002). "Mississippian Period: Overview". New Georgia Encyclopedia. Archived from the original on 2012-03-01. Retrieved 2021-10-09.
- ↑ Hodges, Glenn (January 2011). "America's Forgotten City". National Geographic Magazine. Retrieved August 26, 2017.
- ↑ Johansen, Bruce (1995). "Dating the Iroquois Confederacy". Akwesasne Notes New Series 1 (3): 62–63. Retrieved on December 12, 2008.
- ↑ Dean R. Snow (1994). The Iroquois. Blackwell Publishers, Ltd.. ល.ស.ប.អ. 978-1-55786-938-8. https://books.google.com/?id=P7e82KQoX6IC&pg=PA1&lpg=PA1&dq=iroquois+basque។ បានយកមក July 16, 2010.
- ↑ Richter, "Ordeals of the Longhouse", in Richter and Merrill, eds., Beyond the Covenant Chain, 11–12.
- ↑ Pearce, Charles E.M.; Pearce, F. M. (17 June 2010). Oceanic Migration: Paths, Sequence, Timing and Range of Prehistoric Migration in the Pacific and Indian Oceans. Springer Science & Business Media. p. 167. ល.ស.ប.អ. 978-90-481-3826-5. //books.google.com/books?id=rhQxc4GW8soC&pg=PA167.
- ↑ Whittaker, Elvi W. (January 1986). The Mainland Haole: The White Experience in Hawaii. Columbia University Press. p. 3. ល.ស.ប.អ. 978-0-231-05316-7. //books.google.com/books?id=JNM-A-QJ_o4C&pg=PA3.
- ↑ Fish, Shirley (2011). The Manila-Acapulco Galleons : The Treasure Ships of the Pacific: With An Annotated List of the Transpacific Galleons 1565–1815. AuthorHouse. pp. 360–. ល.ស.ប.អ. 978-1-4567-7543-8. https://books.google.com/books?id=kk_iU0f-iT8C&pg=PA360.
- ↑ Collingridge, Vanessa (2003). Captain Cook: The Life, Death and Legacy of History's Greatest Explorer. Ebury Press. p. 380. ល.ស.ប.អ. 0-09-188898-0.