Jump to content

សុខ

ពីWiktionary

សុក សំ. បា. ( គុ. ) ដែល​សប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដី​សប្បាយ; ដំណើរ​ងាយ; ដំណើរ​ស្រួល; ដំណើរ​ស្រណុក; សេចក្ដី​សម្រាន្ត : មាន​សុខ, បាន​សុខ ។ ប្រើ​ពាក្យ “សេចក្ដី” ផ្សំ​ខាង​ដើម​ផង​ក៏​បាន : មាន​សេចក្ដី​សុខ ។ ព. ផ្ទ. ទុក្ខ ។ សុខ​កថា (សុខៈកៈ--) សម្ដី​ដែល​នាំ​ឲ្យ​បាន​សុខ ។ សុខ​កាម (សុខៈ--) អ្នក​ស្រឡាញ់​សុខ, អ្នក​ប្រាថ្នា​សុខ ។ សុខ​កាយ (សុក--) ស្រួល​ខ្លួន ។ សុខ​ការណ៍ (សុខៈ--) ហេតុ​ដែល​នាំ​ឲ្យ​បាន​សុខ, ឲ្យ​បាន​ស្រួល ។ សុខ​កិរិយា ឬ --ក្រិយា (សុខៈ--) ការ​ធ្វើ​ឲ្យ​បាន​សុខ, ឲ្យ​បាន​ស្រួល ។ សុខ​ក្សេម ឬ សុខ​ក្សេមក្សាន្ត (សុក--) សុខ​សម្រាន្ត, សុខ​ស្រួល ។ សុខ​ចិត្ត (សុក--) សប្បាយ​ចិត្ត; ពេញ​ចិត្ត, ល្មម​ដល់​ចិត្ត ។ សុខ​ទាយក (សុខៈ​ទាយក់) អ្នក​ឲ្យ​សុខ (បើ​ស្ត្រី​ជា សុខ​ទាយិកា) ។ សុខ​ទុក្ខ ឬ ទុក្ខ​សុខ (សុក-- ឬ ទុក-សុក) សុខ​និង​ទុក្ខ​ឬ​ទុក្ខ​និង​សុខ ។ សុខ​ប្រធាន (សុ-ខ័ប-ប្រៈ--) ការ​ប្រគល់​សុខ​ឲ្យ, ការ​ឲ្យ​សុខ ។ សុខ​ប្រាប្ត (សុខៈប្រាប ឬ--ខ័ប--) អ្នក​ដែល​បាន​ប្រទះ​សេចក្ដី​សុខ, អ្នក​បាន​សុខ ។ សុខ​ព័ន្ធន៍ (សុខៈពាន់) ការ​ជាប់​ជំពាក់​ដោយ​សេចក្ដី​សុខ (ក្នុង​លោក) ។ សុខ​ភាព (សុខៈ​ភាប) ភាព​ជា​សុខ, សេចក្ដី​សុខ ។ សុខ​ភូមិ (សុខៈ​ភូម) ទី​ដែល​ប្រកប​ដោយ​សុខ, ទី​ស្រួល​នៅ ។ សុខ​យាត្រា (សុខៈ--) ការ​ដើរ​ស្រួល ។ សុខ​យាន (សុខៈ--) យាន​ស្រួល​ជិះ ។ សុខ​លក្ខណៈ (សុខៈ--) លក្ខណៈ​នៃ​សេចក្ដី​សុខ ។ សុខ​លាភ (សុខៈ--) ការ​បាន​សុខ ។ សុខ​វឌ្ឍកៈ ឬ--វ័ឌ្ឍក៍ (សុខៈ​វ័ត-ឍៈកៈ ឬ--វ័ត) អ្នក​ដែល​ចម្រើន​ដោយ​សុខ (បើ​ស្ត្រី​ជា សុខ​វឌ្ឍិកា) ។ សុខ​វឌ្ឍនៈ ឬ--វ័ឌ្ឍន៍ (សុខៈវ័ត-ឍៈនៈ ឬ--វ័ត) ការ​ចម្រើន​ដោយ​សុខ ។ សុខ​វិជ្ជា ឬ--វិទ្យា (សុខៈ--) វិជ្ជា​ប្រាប់​វិធី​ប្រតិបត្តិ​ឬ​ថែទាំ​មាន​ការ​សម្អាត​ជាដើម ដែល​នាំ​ឲ្យ​បាន​សុខ ។ សុខ​វិទ្យាសាស្រ្ត (សុខៈ--) ក្បួន​ឬ​តម្រា, ច្បាប់​និយាយ​អំពី​ខុស​វិទ្យា ។ សុខ​វេទនា (សុខៈវេទៈនា) ការ​ទទួល​អារម្មណ៍​ជា​សុខ ។ សុខ​សម្ផស្ស (សុខៈសំ-ផស់) សម្ផស្ស​ដែល​ស្រួល, ការ​ប៉ះ​ប្រទះ​​សេចក្ដី​សុខ ។ សុខ​សម្ភាស (សុខៈ​សំភាស) អ្នក​ពោល​ពាក្យ​នាំ​ឲ្យ​បាន​សុខ; អ្នក​និយាយ​សម្ដី​ងាយ​ស្ដាប់ ។ សុខ​សយនា (សុខៈសៈយ៉ៈ ន៉ា) កន្លែង​ដេក​ស្រួល ។ សុខ​សាន្ត (សុខ-សាន) សុខ​ស្ងប់ ។ សុខ​សាន្តត្រាណ (សុក-សានត្រាន) ដែល​មាន​ទី​ពំនាក់​ឬ​មាន​ទី​អាង​ឲ្យ​បាន​សុខ​ស្ងប់: ស្រុក​សុខ​សាន្តត្រាណ ។ សុខ​សាសន៍ (សុខៈ​សាស) ដំណឹង​ឬ​សំបុត្រ​ប្រាប់​សេចក្ដី​សុខ ។ សុខ​សួស្ដី (សុក--) សុខ​និង​សួស្ដី ។ សុខ​សេយ្យា (សុខៈ​សៃយ៉ា) ការ​ដេក​ជា​សុខ, ការ​ដេក​ស្រណុក ។ សុខា សេចក្ដី​សុខ (ព. កា.) : សូម​ពួក​ទេញ្ត ជួយ​ឲ្យ​សុខា ដល់​ពួក​អ្នក​ត្រង់ កាន់​សីល​កាន់​ធម៌ បវរ​ផ្ចិតផ្ចង់ ពុំ​ដែល​លុះ​លង់ ក្នុង​ក្តី​ទុច្ចរិត ។ សុខាភិបាល (សំ. បា. < សុខ + អភិបាល) ការ​ថែ​រក្សា​ឬ​គ្រប់គ្រង់, ទំនុក​បម្រុង​ឲ្យ​បាន​សុខ ។ ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​កាន់​កាប់​ខាង​មុខ​ការ​ថែ​រក្សា​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ប្រកប​ដោយ​សុខ​ភាព​គឺ​ក្រសួង​ពេទ្យ : ក្រសួង​សុខាភិបាល ឬ ក្រសួង​សាធារណ​សុខាភិបាល ក្រសួង​សុខាភិបាល​ជា​សាធារណៈ ។សុខាភិយាចនា (--ចៈន៉ា; < សុខ + អភិ-យាចនា “ការ​អង្វរ; ការ​បន់ស្រន់​សូម​ឲ្យ​បាន​សុខ”) ការ​បន់ស្រន់, បួងសួង, សំបូងសង្រូង​សូម​ឲ្យ​បាន​សុខ : ធ្វើ​សុខាភិយាចនា ។ សុខារម្មណ៍ (បា. < សុខ + អារម្មណ) អារម្មណ៍​ជា​សុខ, អារម្មណ៍​ដែល​ទទួល​សេចក្ដី​សុខ ។ សុខាសា (បា. < សុខ + អាសា “ចំណង”) បំណង​ឲ្យ​បាន​សុខ​ទៅ​មុខ) ។ល។