ប្រមោញ
ភិនភាគ៖ ប្រមោញមានរូបរាងដូចប្រម៉ាដែរ ខុសគ្នាត្រង់់ប្រមោញមានទំហំខ្លួនតូចជាង។ វាមានដងខ្លួនគ្របដណ្តប់ដោយរោម ដែលមានលក្ខណៈដូចប្រម៉ាដែរ តែវាមានប្រវែងខ្លីតូចជាងប្រម៉ាបន្តិច ផ្នែកខាងលើនៃដងខ្លួនមានកាំរាងសំប៉ែត។ នៅផ្នែកខាងលើខ្នង មានរោម បន្លាពណ៌ត្នោតចាស់ហើយវែង ចំណែកនៅខាងក្រោមពោះមានរោមខ្លីពណ៌ត្នោតខ្ចី។ កន្ទុយរបស់វាតូចហើយនៅចុងកន្ទុយមានរោមបន្លាជាកញ្ចុំដូចអំបោស។

ជីវសាស្ត្រ៖ ប្រមោញធ្វើរូងរស់នៅក្នុងព្រៃ ឬតំបន់ចម្ការ ជាពិសេសនៅតំបន់ភ្នំ។ ប្រមោញគឺជាប្រភេទសត្វដែលរកស៊ីនៅពេលយប់ដូចប្រម៉ាដែរ ហើយពេលថ្ងៃវាសម្ងំរលាក់ខ្លួននៅក្នុងរូង ឬល្អាងថ្ម។ ពេលខ្លះវារស់ជាហ្វូងនៅក្នុងរូងតែមួយពី២-៣ឆ្នាំ។ ប្រមោញអាចរត់បានយ៉ាងលឿន និងហែលទឹកបានយ៉ាងស្ទាត់ជំនាញទៀតផង។ ចំណីអាហាររបស់វារួមមាន ឬសឈើ មើមឈើ ផ្លែឈើដែលជ្រុះ គ្រាប់ធញ្ញជាតិ ដំណាំក្នុងចម្ការ សំបកឈើប្រភេទខ្លះ និងឆ្អឹងសាកសព។
រប៉ាយរស់នៅ៖ នៅប្រទេសកម្ពុជា ប្រមោញជាប្រភេទសត្វមានស្ទើរគ្រប់ទីកន្លែង។ ប្រមោញមានវត្តមាននៅអាស៊ីអាគ្នេយ៍ និងកោះស៊ូមាត្រា។
ស្ថានភាពអភិរក្ស៖ សត្វនេះមានរស់នៅតាមតំបន់ព្រៃ ចម្ការ និងជើងភ្នំ ប្រភេទនេះអាចរងគ្រោះថ្នាក់ពីការទាក់ចាប់ ការបណ្តើរសត្វឆ្កែនៅក្នុងព្រៃ និងការបំពុល៕