ម្ដាយ
Appearance
ជើង ដ ( ន. ) មាតា, ម៉ែ ។ ម្ដាយកូន ! ម៉ែកូន ! (ម. ព. ម៉ែ !) ។ ម្ដាយក្មេក ម្ដាយរបស់ប្ដីឬរបស់ប្រពន្ធ ។ ម្ដាយចិញ្ចឹម ស្ត្រីដែលចិញ្ចឹមរក្សាទុកស្មើម្ដាយ ។ ម្ដាយចុង ម្ដាយក្រោយ គឺប្រពន្ធចុងរបស់ឪពុក ។ ម្ដាយដើម ទេវតាឬបិសាចស្រីដែលជាម្ដាយពីក្នុងជាតិមុន ។ ម្ដាយធម៌ ស្ត្រីមិនមែនញាតិដែលគេសុំធ្វើម្ដាយ ។ ម្ដាយធំ ស្រ្តីដែលត្រូវជាបងរបស់មាតាឬរបស់បិតា : ម្ដាយធំបង្កើត, ម្ដាយធំជីដូនមួយ, ម្ដាយធំជីទួតមួយ, ម្ដាយធំជីលួតមួយ... ។ ម្ដាយបង្កើត ម្ដាយដែលបង្កើត ។ ម្ដាយមីង ស្ត្រីដែលត្រូវជាប្អូនរបស់មាតាឬរបស់បិតា : ម្ដាយមីងបង្កើត, ម្ដាយមីងជីដូនមួយ, ម្ដាយមីងជីទួតមួយ, ម្ដាយមីងជីលួតមួយ...។ ម្ដាយមីងសន្ទៃ ម្ដាយមីងដែលជាញាតិឆ្ងាយហើយឬដែលជាញាតិពន្ធ (ព. សា.) ។