Jump to content

សហរាជាណាចក្រ

ពីវិគីភីឌា
សហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើង
United Kingdom of Great Britain
and Northern Ireland
ទីតាំងសហរាជាណាចក្រ (ក្រហម) នៅលើភូគោល
ទីតាំងសហរាជាណាចក្រ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
ឡុងដ៍
51°30′N 0°7′W / 51.500°N 0.117°W / 51.500; -0.117
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាអង់គ្លេស
ភាសាតំបន់ និងភាសាភាគតិច[note ២]
ក្រុមជនជាតិ
(ឆ្នាំ ២០១១)
សាសនា
(ឆ្នាំ ២០១១[][])
ប្រទេសសមាជិក
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ រដ្ឋឯកភូតប្រកាន់ប្រព័ន្ធសភា
ឆាលស៍ទី៣
គៀរ ស្តារមឺ
នីតិបញ្ញត្តិរដ្ឋសភា
ព្រឹទ្ធសភា
សភាតំណាងរាស្រ្ត
និមិត្តកម្ម
១៥៣៥ និង ១៥៤២
២៤ មីនា ១៦០៣
១ ឧសភា ១៧០៧
១ មករា ១៨០១
៥ ធ្នូ ១៩២២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៤២,៤៩៥ គ.ម []  (ទី៧៨)
- ផ្ទៃទឹក (%)
១.៣៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ៦៧,០៨១,០០០[] (ទី២១)
- ជំរឿន (ឆ្នាំ ២០១១)
៦៣,១៨២,១៧៨[១០] (ទី២២)
២៧០.៧ នាក់/គ.ម   (ទី៥០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣.២៧៦ ទ្រីលានដុល្លារ[១១] (ទី១០)
- ក្នុងម្នាក់
increase ៤៨,៦៩៣ ដុល្លារ[១១] (ទី២៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣.១០៨ ទ្រីលានដុល្លារ[១១] (ទី៥)
- ក្នុងម្នាក់
increase ៤៦,២០០ ដុល្លារ[១១] (ទី២២)
ជីនី (២០១៩)negative increase ៣៦.៦[១២]
មធ្យម · ទី៣៣
HDI (២០១៩)increase ០.៩៣២[១៣]
ខ្ពស់ណាស់ · ទី១៣
រូបិយវត្ថុផោនស្ទឺលីង[note ៤] (GBP)
ល្វែងម៉ោងUTC    (ម៉ោងមធ្យមហ្រ្គីនវីច, WET)
- រដូវក្តៅ (DST)
UTC+១ (ម៉ោងរដូវក្តៅប្រឺតាញ, WEST)
[note ៥]
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
yyyy-mm-dd (គ.ស)
បណ្ដាញចែកចាយអគ្គិសនី230 V–50 Hz
ទិសបើកបរឆ្វេង[note ៦]
កូដហៅទូរស័ព្ទ+៤៤[note ៧]
ដែនកម្រិតខ្ពស់.uk[note ៨]

សហរាជាណាចក្ររាជាណាចក្ររួម (ភាសាអង់គ្លេសUnited Kingdom, ហៅកាត់ថា"UK")[១៤] ដោយមាន​ឈ្មោះផ្លូវការ​ថា សហរាជាណាចក្រ​នៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើង (The United Kingdom of Great Britain and Northern Ireland) ហើយជា​ទូទៅ​ ខ្មែរយើងច្រើន​ហៅថា "ចក្រភពអង់គ្លេស" គឺជា​រដ្ឋអធិបតេយ្យ​មួយដែល​មានទីតាំងស្ថិតនៅ​ឆ្នេរ​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីបអឺរ៉ុប​។ ប្រទេស​នេះបានគ្របដណ្តប់លើកោះ"ក្រង់ប្រឺតាញ" ផ្នែកភាគឥសាន្តនៅលើ​កោះ"អៀរឡង់" និងរួម​ជាមួយនឹង​កោះ​តូចៗ​ជាច្រើន​ទៀត​។[១៥] អៀរឡង់ខាងជើង ដែលជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម ​មាន​ព្រំប្រទល់​ជាមួយនឹងសាធារណរដ្ឋអៀរឡង់។ សហរាជាណាចក្រត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាត្លង់ទិក ដោយទិសខាងកើតជាប់នឹងសមុទ្រខាងជើង ខាងត្បូងជាប់នឹងច្រកសមុទ្រអង់គ្លេស និងទិសនីរតីជាប់នឹងសមុទ្រសែលទិក​។ សមុទ្រអៀរឡង់គឺជាសមុទ្រស្ថិតនៅចន្លោះកណ្តាលនៃកោះអៀរឡង់ និងក្រង់ប្រឺតាញ។ សហរាជាណាចក្រមានផ្ទៃដីសរុបចំនួន ២៤០,០០០ គ.ម និងមានប្រជាជនចំនួន ៦៧ លាននាក់បើគិតត្រឹមឆ្នាំ២០២០។

រាជាណាចក្ររួមជាប្រទេសដែលប្រកាន់​របប​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត[note ៩][១៦][១៧] ព្រះរាជាបច្ចុប្បន្នគឺព្រះអង្គម្ចាស់ឆាលស៍ទី៣ ហើយទ្រង់បានសោយរាជ្យតាំងពីឆ្នាំ ២០២២ ។ រាជធានីនិងទីក្រុងធំបំផុតរបស់សហរាជាណាចក្រគឺទីក្រុងឡុងដ៍ ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកហើយមានប្រជាជនរស់នៅចំនួន ១៤ លាននាក់។[១៨][១៩] សហរាជាណាចក្រផ្តុំឡើងដោយ​ប្រទេស​ចំនួន​ បួនមាន៖ អង់គ្លេស អៀរឡង់ខាងជើង ស្កុតឡិន និងវេលស៍[២០] ក្រៅពីអង់គ្លេស ប្រទេសទាំងបីទៀតគឺមានប្រតិភូរដ្ឋាភិបាល[២១] ដែលមានអំណាចផ្សេងៗគ្នា។[២២][២៣]

សហរាជាណាចក្រ​បានលេចចេញឡើង​ពី​ប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃការ​កាត់យកទឹកដីជិតខាង និងការចងសហភាពជាមួយរដ្ឋជិតខាង។ សន្ធិសញ្ញាសហភាពរវាងព្រះរាជាណាចក្រអង់គ្លេស (ដែលរួមបញ្ចូលប្រទេសវេលស៍ដោយទឹកដីវាត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់អង់គ្លេសនៅក្នុងឆ្នាំ១៥៤២) និងព្រះរាជាណាចក្រស្កុតឡិននៅឆ្នាំ១៧០៧ បានបង្កើតឱ្យមានព្រះរាជាណាចក្រក្រង់ប្រឺតាញឡើង។ ការចងសហភាពជាមួយព្រះរាជាណាចក្រអៀរឡង់នៅឆ្នាំ១៨០១ បានធ្វើឱ្យប្រទេសនេះបន្តវិវត្តទៅជាសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់។ ទឹកដីអៀរឡង់មួយភាគធំត្រូវបានកាត់ផ្តាច់ចេញពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩២២ ដោយបន្សល់ទុកនូវសហរាជាណាចក្រនៃក្រង់ប្រឺតាញ និងអៀរឡង់ខាងជើងរហូតដល់បច្ចុប្បន្ន។

កោះមួយចំនួនដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរដូចជា កោះម៉ាន់ គែនស៊ី និងជែស៊ី គឺមិនស្ថិតនៅក្រោម​​សហរាជាណាចក្រផ្ទាល់នោះទេដោយកោះទាំងបីត្រូវជារដ្ឋអនិស្សរភាពដែលធានាការការពារនិងទទួលខុសត្រូវដោយរាជរដ្ឋាភិបាលនៃសហរាជាណាចក្រ។[២៤] ប្រទេសនេះសព្វថ្ងៃមានទឹកដីក្រៅស្រុកចំនួន ១៦[២៥] ដោយគេបានចាត់ទុកទឹកដីទាំងនោះជាសំណល់ទឹកដីចុងក្រោយរបស់ចក្រភពអង់គ្លេសដែលពីមុនធ្លាប់គ្រប់គ្រងនិងកាន់កាប់ទឹកដីជិតមួយភាគបួននៃផ្ទៃដីសរុបរបស់ពិភពលោក និងមួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោក ហើយក៏ជាចក្រភពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ ឥទ្ធិពលរបស់អង់គ្លេសអាចត្រូវបានគេសង្កេតឃើញមានដក់ជាប់នៅក្នុងភាសា វប្បធម៌ ប្រព័ន្ធច្បាប់ និងនយោបាយនៃអតីតទឹកដីអាណានិគមជាច្រើន។[២៦][២៧]

យោងតាមផលិតផលក្នុងស្រុកសរុបជាមធ្យម សហរាជាណាចក្រគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីប្រាំ ហើយជាប់ចំណាត់ថ្នាក់ទីប្រាំបួនបើគិតតាមយុគភាពនៃអំណាចទិញ (យអទ)។ សហរាជាណាចក្រមានប្រាក់ចំណូលសេដ្ឋកិច្ចខ្ពស់ហើយក៏មានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ផងដែរដោយជាប់ចំណាត់ថ្នាក់ទី ១៣ នៅលើពិភពលោក។ វាជាប្រទេសឧស្សហកម្មដំបូងបំផុតហើយជាមហាអំណាចខ្លាំងជាងគេនៅក្នុងអំឡុងសតវត្សទី១៩ និងទី២០។[២៨][២៩] សព្វថ្ងៃ សហរាជាណាចក្រនូវតែរក្សាខ្លួនជាប្រទេសមហាអំណាច ជឿនលឿនខ្លាំងខាងសេដ្ឋកិច្ច វប្បធម៌ យោធា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយនៅលើឆាកអន្តរជាតិ។[៣០][៣១] រាជាណាចក្ររួមត្រូវបានគេទទួលស្គាល់ថាជារដ្ឋមានអាវុធនុយក្លេអ៊ែរ ហើយជាប់ចំណាត់ថ្នាក់លេខបួនខាងការចំណាយលើយោធា។[៣២] សហរាជាណាចក្រគឺជាប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីសម័យប្រជុំលើកទី១ នៅក្នុងឆ្នាំ១៩៤៦ មកម្លេះ។

សហរាជាណាចក្រគឺជា​សមាជិក​នាំមុខនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រាំពីរ ក្រុមម្ភៃ អង្គការណាតូ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍ និងអង្គការពាណិជ្ជកម្មពិភពលោក។ល។ សហរាជាណាចក្រជាអតីតសមាជិកសហភាពអឺរ៉ុបអស់រយៈពេល ៤៧ ឆ្នាំ ដោយបានចូលនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៣ ហើយចេញវិញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ប្រវត្តិសាស្ត្រ

[កែប្រែ]
Palace of Westminster
Buckingham Palace
Queen Elizabeth II
Westminster Abbey
Royal Courts of Justice
Ben Nevis
Stonehenge
Grenadier Guards

នា​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​១៧០៧ រាជាណាចក្រសហភាពអង់គ្លេស "Kingdom of Great Britain" ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ឯកភាព​នយោបាយ រវាង​រាជាណាចក្រអង់គ្លេស (មាន​បញ្ចូល​ទាំង​ប្រទេស​វ៉ែល​ផងដែរ) "Kingdom of England" និង រាជាណាចក្រស្កុតឡែន "Kingdom of Scotland" ។ ព្រឹត្តិការណ៍ គឺជា​លទ្ធផល​នៃ​សន្ធិសញ្ញារួបរួម (Treaty of Union) ដែល​បាន​យល់ព្រម​នា​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​១៧០៧ ហើយ​បន្ទាប់មក​សន្ធិសញ្ញា​នេះ ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​រដ្ឋសភា​អង់គ្លេស និង រដ្ឋសភា​ស្កុតឡែន ដែល​ដាក់ចេញ​នូវ​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៧០៧​។ ជិត​មួយ​សតវត្ស​ក្រោយមក​ទៀត រាជាណាចក្រអៀរឡង់ (Kingdom of Ireland) ដែល​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស​ចន្លោះ​ឆ្នាំ​១៥៤១ និង ១៦៩១ បាន​រួម​ជាមួយ​រាជាណាចក្រសហភាពអង់គ្លេស បង្កើត​ជា សហរាជាណាចក្រនៃ​សហភាពអង់គ្លេស និង អៀរឡង់ (អង់គ្លេស: United Kingdom of Great Britain and Ireland) ដែល​ជា​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៨០០​។ ទោះជា អង់គ្លេស និង ស្កុតឡែន បាន​បែងចែក​រដ្ឋ​គ្នា​រហូតដល់​ឆ្នាំ​១៧០៧ ក៏ដោយ ពួកគេ​មាន​សហភាព​រួមគ្នា​មួយ តាំងតែពី​ការ​មាន​រាជបល្ល័ង្ក​រួមគ្នា​មួយ​នៅ​ឆ្នាំ​១៦០៣ នៅពេលដែល​ព្រះមហាក្សត្រ ជេមស៍ទី៦ (James VI) របស់​ស្កុតឡែន បាន​ទទួលមរតក​ពី​រាជាណាចក្រអង់គ្លេស និង​អៀរឡង់ ហើយ​បាន​ផ្លាស់​ព្រះរាជវាំង​របស់​ទ្រង់​ពី​ទីក្រុង "អេឌីនប័រ" ទៅ ទីក្រុង "ឡុងដ៍" ។

នៅ​សតវត្ស​ដំបូង​របស់ខ្លួន សហរាជាណាចក្រ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​គំនិត​បែប​បស្ចិមលោក នៃ​ប្រព័ន្ធសភានិយម ដែល​បាន​រួម​វិភាគទាន​យ៉ាង​សំខាន់​ចំពោះ វិស័យ​អក្សរសាស្ត្រ សិល្បៈ និង វិទ្យាសាស្ត្រ ។ សហរាជាណាចក្រ ជា​អ្នកដឹកនាំ​បដិវត្តន៍ឧស្សាហកម្ម ដែល​បាន​ប្រែក្លាយ​ប្រទេស​ឲ្យ​រីកចម្រើន និង បង្កើត​នូវ "ចក្រភពអង់គ្លេស" ឡើង​។ ក្នុង​សម័យកាល​នោះ សហរាជាណាចក្រ ក៏ដូចជា​មហាអំណាច​ផ្សេងទៀត​ដែរ​មាន​ជាប់​ទាក់ទង​ទៅនឹង​ការស្វែងរក​ទឹកដី​អាណានិគម​។

ក្រោយពី​ជ័យជម្នះ​លើ "ណាប៉ូលេអុង" ក្នុង​សង្គ្រាមណាប៉ូលេអុង សហរាជាណាចក្រ​បាន​ក្លាយទៅជា​មហាអំណាច​នាវាចរ​ធំបំផុត នៃ​សតវត្ស​ទី១៩ ហើយ​នៅតែ​រក្សា​បាន​ឧត្ដមភាព​ខ្លាំងក្លា​រហូតដល់​ពាក់កណ្ដាល​សតវត្ស​ទី២០​។ ចក្រភពអង់គ្លេស បាន​រីកធំ​ដល់​កម្រិត​កំពូល​របស់ខ្លួន​នៅ​ឆ្នាំ​១៩២១ ដោយ​បាន​ទាញយក​ផល​ចំណេញ​ពី "សង្គមប្រជាជាតិ" (League of Nation) តាមរយៈ​ការបង្កើត "ម៉ែនដែត" លើ​ទឹកដី​អាណានិគម​ចក្រភពអាល្លឺម៉ង់ និង អូតូម៉ង់ នៅ​ក្រោយ​សង្គ្រាមលោកលើកទី១​។

ភាពតានតឹង​ដែល​រ៉ាំរ៉ៃ​អូស​បន្លាយ​ជា​យូរ​មកហើយ​នៅ​អៀរឡង់ បាន​ធ្វើឲ្យ​មាន​ការបែងចែក​កោះ​នេះ​នៅ​ឆ្នាំ​១៩២០ ដែល​បាន​បង្កើត​ឡើង​នូវ​រដ្ឋឯករាជ្យ​សម្រាប់ "រដ្ឋអៀរឡង់សេរី" នៅ​ឆ្នាំ​១៩២០ ហើយ​អៀរឡង់ខាងជើង​នៅតែ​ជា​ផ្នែក​មួយ​នៃ​សហរាជាណាចក្រ។ ជា​លទ្ធផល នា​ឆ្នាំ​១៩២៧ ឈ្មោះ​ផ្លូវការ​នៃ​សហរាជាណាចក្រ ត្រូវ​បាន​ប្ដូរ​មក​ដូច​សព្វថ្ងៃ​គឺ​៖ "សហរាជាណាចក្រនៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ។

ក្នុងកំលុង​ទសវត្ស​ឆ្នាំ​១៩២០ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដ៏​ធំ​ទី១​របស់​ពិភពលោក ឈ្មោះ BBC ត្រូវ​បាន​បង្កើត​ឡើង​។ សហរាជាណាចក្រ ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកណាស៊ីអាល្លឺម៉ង់ ក្នុង​សង្គ្រាមលោកលើកទី២ និង បាន​ជួយ​រៀបចំ​គម្រោង​ក្រោយ​សង្គ្រាមលោក​។ សង្គ្រាមលោកលើកទី២ បាន​ធ្វើឲ្យ​ខូចខាត​ដល់​វិស័យ​ហិរញ្ញវត្ថុ​រាជាណាចក្រ​ជា​ដំណំ​។ ផែនការម៉ារសាល់ និង ប្រាក់កម្ចី​យ៉ាងច្រើន​ពី​សហរដ្ឋអាមេរិក និង កាណាដា បាន​ជួយ​ឲ្យ​សហរាជាណាចក្រ ស្ដារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់​។

នា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម គេ​ឃើញ​មាន​ការបង្កើត "រដ្ឋសុខុមាលភាព" (Welfare Sate) ដោយ​រួមមាន​ក្នុង​ចំណោម​សេវា​សុខភាព​សាធារណៈ​ដ៏​ទូលំទូលាយ និង ដំបូងបង្អស់​នៅលើ​ពិភពលោក នៅខណៈដែល ការទាមទារ​ឲ្យ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​ផ្ដល់​ដល់​ប្រជាជន​មកពី​គ្រប់​ទិសទី​នៃ​ប្រជាជាតិកុំមុនវាល ធ្វើឲ្យ​មាន​ជនភៀសខ្លួន​ពហុជាតិសាសន៍​ចូលមក​រាជាណាចក្ររួម​។ បើទោះជា ក្រោយ​សង្គ្រាមលោកលើកទី២ បាន​កម្រិត​តួនាទី​នយោបាយ​សហរាជាណាចក្រ ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ "វិបត្តិព្រែកជីកស៊ុយអេ " ក៏ដោយ តាមរយៈ​ការ​សាយភាយ​ជា​អន្តរជាតិ​នៃ​ភាសាអង់គ្លេស មានន័យ​ថា សហរាជាណាចក្របាន​បន្ត​ឥទ្ធិពល​នៃ អក្សរសាស្ត្រ និង វប្បធម៌​របស់ខ្លួន ខណៈ​ចាប់ពី​ទសវត្ស​ឆ្នាំ​១៩៦០​មក វប្បធម៌​ដ៏​មាន​ប្រជាប្រិយ​របស់ខ្លួន ក៏​បាន​សាយភាយ​ទៅ​បរទេស​ផងដែរ​។

សហរាជាណាចក្រ គឺជា​សមាជិក​ស្ថាបនិក​មួយ​ក្នុងចំណោម​សមាជិក​ស្ថាបនិក​ទាំង១២ ដែល​បាន​បង្កើត​សហភាពអឺរ៉ុប តាមរយៈ​សន្ធិសញ្ញាម៉ាទ្រិក នា​ឆ្នាំ​១៩៩២​។ ដំបូងឡើយ សហរាជាណាចក្រ គឺជា​សមាជិក​នាំមុខ​មួយ​នៃ "សហគមន៍សេដ្ឋកិច្ចអឺរ៉ុប" (EEC) ចាប់ពី​ឆ្នាំ​១៩៧៣​មក​។

នៅ​ចុង​សតវត្ស​ទី២០ គេ​ឃើញ​មាន​បំលាស់ប្ដូរ​យ៉ាង​សំខាន់​ចំពោះ​ការគ្រប់គ្រង​នៃ​សហរាជាណាចក្រ ដោយ​មាន​ការបង្កើត​នូវ​ការផ្ទេរ​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ជាតិ ឲ្យទៅ​អៀរឡង់ខាងជើង ស្កុតឡែន និង វ៉ែល​។

រដ្ឋាភិបាល និង នយោបាយ

[កែប្រែ]

សហរាជាណាចក្រ គឺ​ប្រទេស​រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែល​មាន​ព្រះមហាក្សត្រី អេលីហ្សាបែតទី២ ជា​ព្រះប្រមុខរដ្ឋ​នៃ​សហរាជាណាចក្រ ក៏ដូចជា​អាណាចក្រកុំមុនវាល​១៤​ផ្សេងទៀត​។ ស្ថាប័ន​រាជបល្ល័ង្ក​សហរាជាណាចក្រ មាន​អំណាច​លើ​ក្សត្របុរី​ចំណុះ​នៃ Isle of Man, Bailiwicks of Jersey, និង Guernsey ដែល​ពុំ​មែន​ជា​ផ្នែក​នៃ​សហរាជាណាចក្រ​ទេ ថ្វីបើ​រាជរដ្ឋាភិបាល​នៃ​សហរាជាណាចក្រ គ្រប់គ្រង​លើ​កិច្ចការ​ការបរទេស និង ការពារជាតិ ហើយ​រដ្ឋសភា​សហរាជាណាចក្រ មាន​អំណាច​អនុម័ត​ជំនួស​ពួកគេ​ក៏ដោយ​។

ទំនាក់ទំនង​ការបរទេស និង យោធា

[កែប្រែ]

សហរាជាណាចក្រ គឺជា​សមាជិកអចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ, ជា​សមាជិក G8, អង្គការណាតូ និង សហភាពអឺរ៉ុប​។ សហរាជាណាចក្រ មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​សហរដ្ឋអាមេរិក​។ ក្រៅពី​សហរដ្ឋអាមេរិក និង អឺរ៉ុប សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សហរាជាណាចក្រ​រួមមាន ប្រជាជាតិកុំមុនវាល និង បណ្ដា​ប្រទេសនិយាយភាសាអង់គ្លេស​ដទៃទៀត​។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ច​នៃ​សហរាជាណាចក្រ គឺ​ត្រូវ​បាន​បូកបញ្ចូល​ទាំង សេដ្ឋកិច្ច​របស់ អង់គ្លេស ស្កុតឡែន វ៉ែល និង អៀរឡង់ខាងជើង​។ ដោយ​ផ្អែក​តាម​អត្រាប្ដូរប្រាក់​នៅលើ​ទីផ្សារ បច្ចុប្បន្ន​សហរាជាណាចក្រ គឺជា​មហាអំណាចសេដ្ឋកិច្ច​ធំជាងគេ​ទី៥ លើ​ពិភពលោក និង ទី២ នៅ​អឺរ៉ុប បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​។

បដិវត្តន៍ឧស្សាហកម្ម បាន​ចាប់ផ្ដើម​នៅ​សហរាជាណាចក្រ ជាមួយ​ការប្រមូលផ្ដុំ​ជាចម្បង​ទៅលើ​ឧស្សាហកម្ម​ធុន​ធ្ងន់​ដូចជា ផលិតផល​សំណង់នាវា ធ្យូងថ្ម ដែកថែប និង វាយនភណ្ឌ​។ ចក្រភពអង់គ្លេស បាន​បើក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស សម្រាប់​ផលិតផល​អង់គ្លេស ដែល​អនុញ្ញាត​ឲ្យ​សហរាជាណាចក្រ ធ្វើការ​គ្រប់គ្រង​លើ​ទីផ្សារ​អន្តរជាតិ នា​សតវត្ស​ទី១៩​។ ទោះជាយ៉ាងណាក៏ដោយ សហរាជាណាចក្រ​ក៏ដូចជា​ប្រទេសឧស្សាហកម្ម​ដទៃ​ទៀត​ដែរ បាន​ជួប​នឹង​ឱនភាព​សេដ្ឋកិច្ច​បន្ទាប់ពី​សង្គ្រាមលោក​ទាំងពីរ​។ សហរាជាណាចក្រ បាន​បាត់បង់​អត្ថប្រយោជន៍​ប្រកួតប្រជែង និង ឱនភាព​ឧស្សាហកម្ម​ជាខ្លាំង​ពេញ​សតវត្ស​ទី២០​។ វិស័យ​ផលិតកម្ម នៅតែ​ជា​កត្តា​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​សហរាជាណាចក្រ ប៉ុន្តែ​មាន​តែ ១ ភាគ ៦ នៃ​ផលិតផល​នាំចេញ​សរុប​នា​ឆ្នាំ​២០០៣​ប៉ុណ្ណោះ​។

មើលផងដែរ

[កែប្រែ]

កំណត់សម្គាល់

[កែប្រែ]
  1. There is no authorised version of the national anthem as the words are a matter of tradition; only the first verse is usually sung.[] No law was passed making "God Save the Queen" the official anthem. In the English tradition, such laws are not necessary; proclamation and usage are sufficient to make it the national anthem. "God Save the Queen" also serves as the Royal anthem for certain Commonwealth realms. The words Queen, she, her, used at present (in the reign of Elizabeth II), are replaced by King, he, him, his when the monarch is male.
  2. Scots, Ulster Scots, Welsh, Cornish, Scottish Gaelic and Irish are classed as regional or minority languages under the Council of Europe's European Charter for Regional or Minority Languages. [] These include defined obligations to promote those languages.[][][] See also Languages of the United Kingdom. Welsh has limited de jure official status in Wales, as well as in the provision of national government services provided for Wales.
  3. "This category could include Polish responses from the country specific question for Scotland which would have been outputted to ‘Other White’ and then included under ‘White’ for UK ‘White Africans’ may also have been recorded under ‘Other White’ and then included under ‘White’ for UK."
  4. Some of the devolved countries, Crown dependencies and British Overseas Territories issue their own sterling banknotes or currencies, or use another nation's currency. See List of British currencies for more information
  5. Also in observed by the Crown dependencies, and in the two British Overseas Territories of Gibraltar and Saint Helena, Ascension and Tristan da Cunha (though in the latter, without daylight saving time). For further information see Time in the United Kingdom#British territories
  6. Except two overseas territories: Gibraltar and the British Indian Ocean Territory.
  7. Excludes most overseas territories
  8. The .gb domain is also reserved for the UK, but has been little used.
  9. The United Kingdom does not have a codified constitution but an unwritten one formed of Acts of Parliament, court judgments, traditions, and conventions. What is the UK Constitution?, The Constitution Unit of UCL, https://www.ucl.ac.uk/constitution-unit/what-uk-constitution/what-uk-constitution, បានយកមក 6 February 2020 

ឯកសារយោង

[កែប្រែ]
  1. "National Anthem". Official web site of the British Royal Family. 15 January 2016. Retrieved 4 June 2016.
  2. "List of declarations made with respect to treaty No. 148". Council of Europe. Archived from the original on 12 ធ្នូ 2013. Retrieved 12 December 2013.
  3. "Welsh language on GOV.UK – Content design: planning, writing and managing content – Guidance". www.gov.uk. Retrieved 3 August 2018.
  4. "Welsh language scheme". GOV.UK. https://www.gov.uk/government/organisations/department-for-transport/about/welsh-language-scheme។ បានយកមក 3 August 2018. 
  5. "Welsh language scheme". GOV.UK. https://www.gov.uk/government/organisations/home-office/about/welsh-language-scheme។ បានយកមក 3 August 2018. 
  6. "UNdata | record view | Population by religion, sex and urban/rural residence". data.un.org. Retrieved 13 October 2018.
  7. Philby, Charlotte (12 December 2012). "Less religious and more ethnically diverse: Census reveals a picture of Britain today". The Independent (London). https://www.independent.co.uk/news/uk/home-news/less-religious-and-more-ethnically-diverse-census-reveals-a-picture-of-britain-today-8406506.html. 
  8. (2012). "Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density". Retrieved on 9 August 2015.
  9. "Office for National Statistics". ons.gov.uk.
  10. "2011 UK censuses". Office for National Statistics. Retrieved 17 December 2012.
  11. ១១,០ ១១,១ ១១,២ ១១,៣ "World Economic Outlook database: April 2021". មូលនិធិរូបិយវត្ថុអន្តរជាតិ. October 2021.
  12. "Inequality - Income inequality". us.oecd.org. OECD. Retrieved 7 កុម្ភៈ 2022.
  13. "Human Development Report 2020" (PDF). United Nations Development Programme. 15 December 2020. Retrieved 7 កុម្ភៈ 2022.
  14. United Kingdom Permanent Committee on Geographical Names (May 2017). "Toponymic guidelines for the United Kingdom". GOV.UK. 10.2 Definitions.
  15. "Definition of Great Britain in English". Oxford University Press. Archived from the original on 14 សីហា 2016. Retrieved 29 October 2014.
  16. The British Monarchy, "What is constitutional monarchy?". Retrieved 27 June 2020
  17. "United Kingdom" Archived 2019-01-07 at the វេយប៊ែខ ម៉ាស៊ីន. CIA The World Factbook]. Retrieved 27 June 2020
  18. "Summary Table for the 20 largest cities and urban areas in the EU, 2014". Eurostat. 2014. Retrieved 8 កុម្ភៈ 2022.
  19. The 30 Largest Urban Agglomerations Ranked by Population Size at Each Point in Time, 1950–2030, World Urbanization Prospects, the 2014 revision Archived 18 February 2015 at the វេយប៊ែខ ម៉ាស៊ីន., Population Division of the United Nations Department of Economic and Social Affairs. Retrieved 27 June 2020.
  20. "Countries within a country". Prime Minister's Office. 10 January 2003. Archived from the original on 9 កញ្ញា 2008. Retrieved 8 March 2015. {{cite web}}: More than one of |archiveurl= and |archive-url= specified (help)
  21. "Devolution of powers to Scotland, Wales and Northern Ireland". United Kingdom Government. Retrieved 17 April 2013. In a similar way to how the government is formed from members from the two Houses of Parliament, members of the devolved legislatures nominate ministers from among themselves to comprise executives, known as the devolved administrations...
  22. "Fall in UK university students". BBC News. 29 January 2009. http://news.bbc.co.uk/1/hi/education/7859034.stm. 
  23. "Country Overviews: United Kingdom". Transport Research Knowledge Centre. Archived from the original on 4 April 2010. Retrieved 28 March 2010.
  24. "Key facts about the United Kingdom". Directgov. Archived from the original on 15 October 2012. Retrieved 6 March 2015.
  25. "Supporting the Overseas Territories". Foreign and Commonwealth Office. Retrieved 8 កុម្ភៈ 2022.
  26. Julian Go (2007). "A Globalizing Constitutionalism?, Views from the Postcolony, 1945-2000". ជា Arjomand, Saïd Amir. Constitutionalism and political reconstruction. Brill. pp. 92–94. ល.ស.ប.អ. 978-90-04-15174-1. https://books.google.com/books?id=kYmmnYKEvE0C&pg=PA94. 
  27. Ferguson 2004, p. 307.
  28. Mathias, P. (2001). The First Industrial Nation: the Economic History of Britain, 1700–1914. London: Routledge. ល.ស.ប.អ. 978-0-415-26672-7. 
  29. Ferguson, Niall (2004). Empire: The rise and demise of the British world order and the lessons for global power. New York: Basic Books. ល.ស.ប.អ. 978-0-465-02328-8. https://archive.org/details/empire00nial. 
  30. T.V. Paul; James J. Wirtz; Michel Fortmann (2005). "Great+power" Balance of Power. State University of New York Press. pp. 59, 282. ល.ស.ប.អ. 978-0-7914-6401-4. https://www.google.com/books?id=9jy28vBqscQC&pg=PA59&dq="Great+power".  Accordingly, the great powers after the Cold War are Britain, China, France, Germany, Japan, Russia and the United States p. 59
  31. McCourt, David (2014). Britain and World Power Since 1945: Constructing a Nation's Role in International Politics. United States: University of Michigan Press. ល.ស.ប.អ. 978-0-472-07221-7. https://books.google.com/?id=lwpOnwEACAAJ&dq=Britain+and+World+Power+Since+1945:+Constructing+a+Nation%27s+Role+in+International+Politics. 
  32. "IISS Military Balance 2017". Archived from the original on 15 កុម្ភៈ 2018. Retrieved 6 March 2018.

តំណភ្ជាប់ក្រៅ

[កែប្រែ]
រដ្ឋាភិបាល
ព័ត៌មានទូទៅ
ការធ្វើដំណើរ

Coordinates: 55°N 3°W / 55°N 3°W / 55; -3