សង្គ្រាមភូមា-សៀម (១៧៨៥-១៧៨៦)
សង្គ្រាមភូមា–សៀម (១៧៨៥–១៧៨៦) | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមភូមា–វៀតណាម | |||||||
ពណ៌បៃតងតំណាងចលនាទ័ពភូមា ពណ៌ក្រហមតំណាងចលនាទ័ពសៀម | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
រាជវង្សកូនបោន (ភូមា) | អាណាចក្ររតនកោសិន្ទ្រ៍ (សៀម) - អាណាចក្រឡានណា | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
បុឌផឹយ៉ា អង្គម្ចាស់ថាដុ ធិរីមហាឱសេនា អង្គម្ចាស់ថាដុ មីនស អង្គម្ចាស់ធិរី ដាមយសា មហាធិរី ទីហាធូ និម្យូ នរដ្ឋា នរដ្ឋា ក្យរកាវ មីនឡា ក្យរឌីន មីងជី មហា មីនកាវ និម្យូ ស៊ីធូ និម្យូ កុនណារ៉ាត់ |
រាមាទី១ អង្គម្ចាស់មហាសុរសិង្ហនាថ អង្គម្ចាស់អនុរក្សទេវេស អង្គម្ចាស់ចក្រចិត្រសដា អង្គម្ចាស់ទេពផារីរៈ ព្រះពញាក្រឡាហោមរាជសេនា ព្រះពញាឆាសែនយកន ចៅព្រះពញាមហាសេនាភ្លី ចៅព្រះពញារតនាពិពិត អង្គម្ចាស់កាវីឡា ចៅពញាធម្មាប៊ុនរូត ចៅព្រះពញានគរផាត់ នាងចាន់ និងនាងម៉ុក | ||||||
កម្លាំង | |||||||
១៤៤,០០០[១][២] | ៧០,០០០ | ||||||
សហេតុភាព និង ការខាងបង់ | |||||||
~៧០,០០០ | ~១៥,០០០ |
សង្គ្រាមភូមា-សៀម (១៧៨៥–១៧៨៦) ដែលក្នុងប្រវត្តិសាស្ត្រសៀមគេច្រើនស្គាល់ថា សង្គ្រាមប្រាំបួនកង (ភាសាថៃ៖ สงครามเก้าทัพ) ព្រោះដោយសារតែភូមាបានចូលមកឈ្លានពានដោយប្រើទ័ពចំនួនប្រាំបួនកង គឺជាសង្រ្គាមលើកដំបូង[៣] រវាងរាជវង្សកូនបោននៃប្រទេសភូមា និងនគរសៀមរតនកោសិន្ទ្រ៍នៃរាជវង្សចក្រី។
ព្រះបាទបុឌផឹយ៉ានៃប្រទេសភូមាបានបន្តមហិច្ឆតាពង្រីកការគ្រប់គ្រងរបស់ព្រះអង្គចូលទៅក្នុងប្រទេសសៀម។ នៅឆ្នាំ១៧៨៥ គឺបីឆ្នាំបន្ទាប់សៀមបានស្ថាបនាទីក្រុងបាងកកជារាជធានីថ្មី ព្រះបាទបុឌផឹយ៉ានៃប្រទេសភូមាបានលើកទ័ពដ៏ធំដែលមានចំនួនសរុប ១៤៤,០០០ នាក់ចូលមកវាយលុកសៀមដោយបែងចេញជាប្រាំបួនកងតាមទិសចំនួនប្រាំ[៣] រួមមានតាមរយៈខេត្តកញ្ចនបុរី រាជបុរី ឡានណា តាក ភូកេត និងភាគខាងត្បូងនៃឧបទ្វីបម៉ាឡេ។ ទោះជាយ៉ាងណា កងទ័ពដែលមានចំនួនច្រើនអន្លាយហួសប្រមាណបូករួមជាមួយកង្វះការផ្គត់ផ្គង់បាននាំឱ្យយុទ្ធនាការឈ្លានពានរបស់ភូមាទទួលបរាជ័យ។ នគរសៀមនៅក្រោមព្រះបាទពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) និងព្រះអនុជព្រះអង្គម្ចាស់មហាសុរសិង្ហនាថបានការពារមាតុភូមិពីការឈ្លានពានរបស់ភូមាដោយជោគជ័យ។ នៅដើមឆ្នាំ១៧៨៦ ភូមាក៏បានដកទ័ពថយទៅវិញ។
ក្រោយពីបង្កើតបទឈប់បាញ់ក្នុងរដូវវស្សា ព្រះបាទបុឌផឹយ៉ាបានបន្តយុទ្ធនាការរបស់ទ្រង់ម្តងទៀតនៅចុងឆ្នាំ១៧៨៦។ ព្រះបាទបុឌផឹយ៉ាបានបញ្ជូនបុត្រារបស់ព្រះអង្គព្រះនាមថាដូ មីនសៅឱ្យផ្តោតការវាយលុកទៅលើខេត្តកញ្ចនៈបុរីក្នុងទិសដៅតែមួយប៉ុណ្ណោះដើម្បីឈ្លានពានសៀម។ កងកម្លាំងសៀមបានជួបជាមួយនឹងភូមានៅថាឌិនដាង ដោយហេតុនេះហើយបានជាគេតែងហៅថា "យុទ្ធនាការថាឌិនដាង"។ ភូមាត្រូវចាញ់ម្ដងទៀត ហើយចំណែកឯសៀមវិញបានគ្រប់គ្រងការពារព្រំដែនភាគខាងលិចរបស់ខ្លួនបានដោយជោគជ័យ។ គួរកត់សម្គាល់ថា ការលុកលុយមិនបានសម្រេចទាំងពីរលើកនេះគឺជាការឈ្លានពានលក្ខណៈទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់ភូមាមកលើសៀម។
ឯកសារយោង
[កែប្រែ]- ↑ "สงครามเก้าทัพ กระทรวงวัฒนธรรม - Ministry of Culture". Archived from the original on 2012-05-14. Retrieved 2012-04-02.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "มหาศึกกรุงรัตนโกสินทร์ สงครามเก้าทัพ". Archived from the original on 2015-12-25. Retrieved 2012-04-02.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៣,០ ៣,១ Thailand: A Short History. 2003.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |