ពោត
ពោត គឺជាដំណាំពួកមួយរាប់បញ្ចូលក្នុងធញ្ញជាតិ ជាដំណាំមានប្រយោជន៍ដ៏សំខាន់សំរាប់មនុស្សនិងសត្វ ។ ពោតបានក្លាយទៅជាអាហារចម្បងនៅក្នុងផ្នែកជាច្រើននៃដំណាំអាហាររបស់ពិភពលោក ដោយការផលិតពោតសរុបលើសពីស្រូវសាលី ឬអង្ករ។ បន្ថែមពីលើការទទួលទានដោយផ្ទាល់ដោយមនុស្ស ពោតក៏ត្រូវបានប្រើប្រាស់សម្រាប់ជាចំណីសត្វ និងផលិតផលពោតផ្សេងទៀត ដូចជាម្សៅពោត បង្អែម និងទឹកស៊ីរ៉ូពោតផងដែរ។ ពោតធំៗចំនួនប្រាំគឺ ពោតស, ពោតក្រហម, ពោតល័ខ, ពោតខ្សាយ, ពោតដំណើប ។ ពាក្យ ពោត ត្រូវបានគេពេញនិយមហៅនៅកម្ពុជាពីព្រោះវាសំដៅទៅលើគ្រាប់ធញ្ញជាតិ។ នៅក្នុងប្រទេសកម្ពុជាមានតំំំបន់មួយចំនួនត្រូវបានដាំដុះដំណាំំំំពោតដូចជា នៅខេត្តកំពង់ចាម ខេត្តក្រចេះជាដើម ។ ដំណាំពោតជាដំណាំបន្ទាប់បន្សំដ៏ចម្បងមួយក្នុងការបរិភោគ លក់ទៅឲ្យទីផ្សារ និង ក្រុមហ៊ុនឧស្សាហកម្មចំនួន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិហើយកាន់តែរីកចម្រើននៅក្នុងស្រុក។
ពោតត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ហើយបរិមាណពោតកាន់តែច្រើនត្រូវបានផលិតជារៀងរាល់ឆ្នាំជាងគ្រាប់ធញ្ញជាតិដទៃទៀត។ នៅឆ្នាំ២០២១ ផលិតកម្មពិភពលោកសរុបមានចំនួន ១.២ពាន់លានតោន។ ពោតគឺជាដំណាំធញ្ញជាតិដែលត្រូវបានដាំដុះយ៉ាងទូលំទូលាយបំផុតនៅទូទាំងទ្វីបអាមេរិក ជាមួយនឹងចំនួន ៣៨៤លានតោនដែលត្រូវបានដាំដុះនៅក្នុងសហរដ្ឋអាមេរិកតែម្នាក់ឯងក្នុងឆ្នាំ២០២១។