ទីបន្ទាល់
Appearance
ទីបន្ទាល់ (អង់គ្លេស: Testimony) ជាសាក្សី ជាភស្ដុតាង ឬជាការប្រកាស ដែលបញ្ជាក់អះអាង ឬធ្វើឲ្យគេស្គាល់អ្វីមួយ។
ជាទូទៅ គ្រីស្ទានប្រើពាក្យ "ធ្វើបន្ទាល់" ឬ "ផ្ដល់ទីបន្ទាល់របស់អ្នកណាម្នាក់" ក្នុងន័យបង្ហាញពីរបៀបដែលអ្នកណាម្នាក់បានក្លាយជាគ្រីស្ទាន។ ជាធម្មតាពាក្យនេះសំដៅលើព្រឹត្តិការណ៍ជាក់លាក់មួយ នៅក្នុងជីវិតគ្រីស្ទានណាម្នាក់ ដែលគេជឿថាព្រះជាអ្នកធ្វើឲ្យកើតឡើង ហើយការដែលប្រាប់រឿងនោះដល់អ្នកដទៃ គឺជាប្រយោជន៍សម្រាប់អ្នកដែលស្ដាប់នោះ។ ជាធម្មតាគ្រីស្ទានធ្វើទីបន្ទាល់នៅពេលទទួលពិធីជ្រមុជទឹក ឬនៅពេលប្រកាសដំណឹងល្អ។
ក្រុមជំនុំដ៏វិសុទ្ធជាច្រើនបានអនុញ្ញាឲ្យសមាជិករបស់ខ្លួនផ្ដល់ទីបន្ទាល់ផ្ទាល់ខ្លួន អំពីជំនឿរបស់ពួកគេ និងអំពីបទពិសោធន៍ក្នុងការរស់នៅក្នុងជីវិតជាគ្រីស្ទាន។[១][២]
ឯកសារយោង
[កែប្រែ]- ↑ "Testimony", Gospel Study: Study by Topic, LDS Church, Archived from the original on 2011-03-25, http://lds.org/study/topics/testimony?lang=eng, បានយកមក 2011-09-14
- ↑ Trudy Govier (2005) [1985]. A practical study of Argument (6th រ.រ.). ល.ស.ប.អ. 9780534605254. For the notion of testimony in general, and especially after David Hume, see the seminal research by C. A. J. Coady, Testimony: A Philosophical Study, Oxford 1992.