Jump to content

ដូមីនិក សាវីយ៉ូ

ពីវិគីភីឌា
ដូមីនិក សាវីយ៉ូ
ព័ត៌មាន​មួយ​ចំនួន
ព្រះ​នាម ដូមីនិក សាវីយ៉ូ
ព្រះ​នាម​ពេញ ដូមីនិក សាវីយ៉ូ
ឋានៈ សន្ត
ប្រសូត ថ្ងៃទី២ ខែមេសា ធ្នាំ១៨៤២
សុគត ថ្ងៃទី ៩ ខែ មិនា ឆ្នាំ ១៨៥៧
បង្កើត ក្រុមយុវជន
គោលបំណង អប់រំកុមានិងយុវជនក្រីក្រ
រូប​ផ្សេង​ៗ
សាលារៀនដូមីនិក សាវីយ៉ូ​​

ដូមីនិក សាវីយ៉ូ (ជនជាតិអ៊ីតាលី ថ្ងៃទី ២ ខែមេសា ឆ្នាំ ១៨៤២ ដល់ ថ្ងៃទី ៩ ខែ មិនា ឆ្នាំ ១៨៥៧) [][] ជាយុវជន និងជាសិស្សរបស់ ដុនបូស្កូ ។ គាត់បានសិក្សារៀនសូត្រដើម្បីធ្វើខ្លួនក្លាយជា បូជាចារ្យ ​ក្នុងសាសនាកាតូលិក ពេលនោះគាត់បានធ្លាក់ខ្លួនមានជម្ងឺធ្ងន់ ហើយក៏បានស្លាប់នៅអាយុ ១៤ឆ្នាំ ដោយសារតែរោគរលាកស្រោមសួត []។ គ្រូរបស់ ដូមីនិក សាវីយ៉ូ គឺពុកចនបូស្កូ គាត់បានស្រលាញ់ និងមើលការខុសត្រូវដល់សិស្សរបស់គាត់យ៉ាងមឹងម៉ាត់ ហើយនឹងបានសរសេរនូវជីវប្រវត្តិពីជីវិតរបស់ ដូមីនិក សាវីយ៉ូ ទៀតផង ។

រឿងរ៉ាវដ៏វែងឆ្ងាយរបស់គាត់ ត្រូវបានសម្រេចវាសនាស្លាប់រស់ក៏ព្រោះតែការខិតខំព្យាយាមក្លាយជា សន្តវ័យក្មេង ។ ថ្វីបើមានមនុស្សជាច្រើនរិះគន់ចំពោះគាត់ដែលបណ្តាលអោយគាត់ត្រូវស្លាប់​ក្នុងវ័យក្មេងទើបតែ ១៤ឆ្នាំ ដើម្បីគ្រាន់តែធើ្វជាសន្តវ័យក្មេង នូវហេតុការណ៍នោះក៏ដោយ ក៏គាត់ត្រូវបានគេចាត់ទុក និងមានសិទ្ធជាសន្ត ក្នុងការបង្ហាញជា គុណធម៌ក្លាហាន ក្នុងជីវិតប្រចាំថ្ងៃ​របស់​គាត់ [] ។ គាត់ជាសន្តក្មេងតែមួយគត់នៅក្នុងក្រុមក្មេងដែលមានវ័យស្របាលគ្នា ដែលមាននៅក្នុង ម៉ារៀ ហ្គូរីធី ហើយនឹង ផូនទីកូស នៃលីយ៉ូនស៍ [] ដែលគាត់បានប្រកាសជា សន្ត មិនមែនអាស្រ័យលើទុក្ករបុគ្គលដែលរងទុកឡើយ ប៉ុន្តែអាស្រ័យលើការឃើញពីជីវិតដែលបរិសុទ្ធរបស់​គាត់ ។ គាត់ត្រូវបានគេតែងតាំងជាសន្តមួយរូបនៅថ្ងៃ ទី ១២ ខែ មិថុនា ឆ្នាំ ១៩៥៤ ដោយសម្តេចប៉ាប ពីយូស ទី៧ [] ក៏បានធ្វើអោយគាត់ជាអ្នកវិសុទ្ធក្មេងបំផុត ដើម្បីបញ្ញតិ្តក្នុងព្រះគម្ពីរបស់ព្រះសហគមន៍កាតូលិក []

ជីវប្រវត្តិ

[កែប្រែ]

ព័ត៌មានដែលសំខាន់នៃជីវប្រវត្តិអំពី ដូមីនិក​ សាវីយ៉ូ ដែលជីវប្រវត្តិរបស់លោកបានការសរសេរដោយលោក ចន​ បូស្កូ ក្នុងការបន្ថែមដើម្បីបញ្ជាក់ពី សក្ខីភាព ពីសំណាក់គ្រួសារសាវីយ៉ូ និងក្រុមមិត្តភ័ក្តជាច្រើនទៀត។[][12]

ជីវិតដំបូង នៅផ្ទះ សាវីយ៉ូ កើតនៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤២ នៅ ខាឡូ និង ប្រ៊ីហ្គីដា សាវីយ៉ូ។ ពួកគេបានរស់នៅជិតទីក្រុង តូរីន ។ នៅពេលដែលគាត់មានអាយុពីរឆ្នាំ ឪពុកម្តាយរបស់គាត់​ បានត្រឡប់ទៅរស់នៅ ឯស្រុកកំនើតវិញ គឺនៅ ម៉ូរាលដូ ដែលស្ថិតនៅជាយ ក្រុងខាស្តិលញូអូវូ ឌីអាស្ទី (ជាទីកន្លែងកំនើតរបស់លោក ចន បូស្កូ[] ហើយ រីវ៉ា ជាកន្លែងដែលពួកគេធ្លាប់បានទៅ នៅក្នុងឆ្នាំ ១៨៤១[១០])

លោកឪពុកបូស្កូអប់រំដល់សន្តដូមីនិក សាវីយ៉ួ

នៅក្រោមការអបរំរបស់លោកឪពុកបូស្កូ លោកឪពុក ជីយូសិប ខាប់យូ គឺជាលោកគ្រូ របស់ដូមីនិក សាវីយ៉ូ នៅ ឯសាលា ដែលបានផ្តល់ប្រាក់ ឲ្យគាត់ទៅជួប និង លោកឪពុក សន្តចន បូស្កូ និងបានផ្តល់ជាគំនិត ថា លោកឪពុកបូស្កូ និង ជួបគាត់ក្នុងអំឡុងពេល ថ្វាយបង្គុំ នៅពេលគាត់ យកកូនប្រុសរបស់ទៅ មូរីអូលដូ។ ដូមីនិកសាវីយ៉ូ បានជួបលោកឪពុកបូស្កូ ជាលើកដំបូងនៅថ្ងៃច័ន្ទ នៅក្នុងខែតុលា ឆ្នាំ១៨៥៤។ លោកឪពុក ចន បូស្កូ ចងចាំ ការសន្ទនាបានយ៉ាងល្អ។ គាត់បានកត់សំគាល់ថា ដូមីនិក គឺជាយុវជន ដែលមានបំណងចង់ទៅទីក្រុងតូរីន ជាមួយលោកឪពុកចនបូស្កូ និងគាត់មានបំណងប្រថ្នាចង់ក្លាយជាអ្នកបូស បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅទីក្រុងនោះ។ ការប្រជុំនេះ គឺជាការចាប់ផ្តើម នៃភាពទំនាក់ទំនងរបស់ពួកគាត់ លោកឪពុកចន បូស្កូ ក៏បានយល់ព្រមអោយ ដូមីនិក សាវីយ៉ូ ទៅទីក្រុង តូរីន ជាមួយគាត់។

នៅក្នុងកន្លែងសូត្រធម៌

[កែប្រែ]

លោកឪពុកបូស្កូបានមានប្រសាសន៍ចំពេលដែល ដូមនិក បានមកដល់នៅ កន្លែងសូត្រធម៌ គាត់បានអង្គុយនៅកន្លែងមួយដោយខ្លួនគាត់ផ្ទាល់ ក្រោមការណែនាំរបស់លោក។[១១]លោកឪពុក ក៏កត់សំគាល់ផងដែលថា ដូមនិក គឺវៀងវៃ ព្យាយាម តស៊ូក្នុងការធ្វើការងារ និង មានការអនុវត្ត នូវច្បាប់វិន័យ របស់សាលា។ គាត់មានភាពរីករាយជាខ្លាំង ជាមួយការស្តាប់ ដើម្បីនិយាយ និង អានព្រះបន្ទូល ហើយ ពុំមានការស្ទាក់ស្ទើសំរាប់ការបញ្ជាក់អោយ ច្បាស់លាស់ នៅលើចំនុច ផ្សេងៗដែលមិនមានភាពច្បាស់លាស់ចំពោះគាត់។ លោកឪពុក បូស្កូ បានកត់សំគាល់ អំពីរបៀប ដែល ដូមីនិក មានការស្តាប់ឱវាទគ្រូៗ របស់គាត់ ហើយ គាត់បានធ្វើការជ្រើសរើស រកមិត្តភក្តីយ៉ាងយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងទៀតផង។[១២] ព្រឹត្តិការណ៍នេះកើតឡើង នៅក្នុងឆ្នាំ ១៨៥៤ នៅក្នុង ក្រុងរ៉ូម នៃរដ្ឋ ដុកម៉ា ចំពោះការចាប់​ បដិសន្ធិដ៏បរិសុទ្ធ របស់ព្រះនាង ម៉ារី គឺចាប់ផ្តើមមានអត្ថន័យយ៉ាងខ្លាំង។ បរិវច្ឆ័ណ សំរាប់កំណត់សំគាល់ នៃពិធីបុណ្យនេះគឺាមានការព្រឹត្តិទៅនៅក្នុង កន្លែងសូត្រធម៌ លោកឪពុកបូស្កូបានមានប្រសាសន៍ ចំពោះ ការណែនាំ នៃអ្នកទទួលសារភាព របស់គាត់ថា ដូមីនិក បានបន្តការសន្យានៃ ការរួបរួមគ្នា ជាលើកដំបូង របស់គាត់ នៅបូជណិយស្ឋានព្រះនាងម៉ារី ក្នុងកន្លែងសូត្រធម៌។ លោកឪពុក បូស្កូ បានមានប្រសាសន៍ ពីលទ្ធផលនៃចំនុចជាច្រើនរបស់ ដូមីនិក ដែលឆ្ពោះទៅរកជីវិតដ៏បរិសុទ្ធដែលអាចមើលឃើញច្បាស់ ថា លោក ឪពុក បូស្កូ ផ្តល់ឱវាទ ឧប្បត្តិហេតុ ដែលកើតមានឡើងផ្សេងៗគ្នា និងខុសគ្នា សំរាប់ជាសំអាងនៅពេលថ្ងៃអនាគត់។[១៣] មាតារបស់ លោក ឪពុក បូស្កូ ដែលមានឈ្មោះថា អ្នកម្តាយ ម៉ាការីត បានកត់សំគាល់ ទៅលើ ដូមីនិច សាវីយ៉ូថា ៖ អ្នកមានបុត្រល្អៗជាច្រើន ប៉ុន្តែ មានតែមួយទេ ដែលមានចិត្តបរិសុទ្ធ និង វិញ្ញាណក្ខន្ធរបស់ ដូមីនិច។[១៤] ខ្ញុំបានឃើញគាត់ជាអ្នក អធិដ្ឋាន អ្នកទេសនានៅក្នុង ព្រះវិហារ ច្រើនជាងអ្នកដទៃ ជារៀងរាល់ថ្ងៃ គាត់មើលទៅកន្លែងក្មេងលេង ហើយធ្វើសច្ចាប្រណិធាន។ នៅពេលគាត់នៅក្នុងព្រះវិហារ គឺហ៊ាកបីដូចជា ទេវតាចុះ ពីស្ថានសួគ៌។

ការទាក់ទងជាលើកដំបូង​

នៅពេលនេះ វាគឺជាទំលាប់របស់ក្មេងៗ នៅក្នុងអាយុ១២[១៥] ដែលនឹងត្រូវទទួលការទាក់ទងជាលើកដំបូង​ របស់ពួកគេ ។ បន្ទាប់ពីការស្ទាក់ស្ទើរជាលើកដំបូង ហើយនឹងការពិគ្រោះគ្នាជាចុងក្រោយ ជាមួយបូជាចារ្យដ៏ទៃផ្សេងទៀត បូជាចារ្យនៅទីក្រុងប៉ារីសក៏បានយល់ព្រមឲ្យ ដូមីនិច ទទួលការទំនាក់ទំនង ជាលើកដំបូងនៅក្នុងអាយុ៧ឆ្នាំ ចាប់តាំងពីគាត់បានដឹង អំពីសាសនាសន្ទនានិយម និងបានដឹងខ្លះៗអំពីការប្រាស្រ័យទាក់ទងគ្នា[១៦] ។ គាត់បានចំនាយពេលយ៉ាងច្រើន សំរាប់ការបួងសួង និង​ ការអាននៅក្នុងបរិវច្ឆ័យ[១៧] ។ គាត់ក៏បានសួរទៅម្តាយ អំពីការអត់អោនទោសចំពោះអ្វី ដែលគាត់បានធ្វើខុសចំពោះម្តាយរបស់គាត់​ បន្ទាប់មកគាត់ក៏បានទៅព្រះវិហារ ។ នៅក្នុងជីវប្រវត្តិរបស់ដូមីនិក សាវីយ៉ូ លោកឪពុក ចន បូស្កូ ក៏បានប្រាប់អំពីបែបបទ នៅក្នុងការទំនាក់ទំនង ជាលើកដំបូងរបស់ ដូមីនិកផងដែល ។ គាត់ក៏បាននិយាយថា នៅពេលដែលដូមីនិក និយាយអំពីថ្ងៃនៃការទំនាក់ទំនង ជាលើកដំបូងរបស់គាត់នោះ គាត់ក៏បាននិយាយ ដោយសំលេងត្រកអរថា

"នោះគឺជាសេចក្តីរីករាយយ៉ាងខ្លាំង ហើយក៏ជាថ្ងៃដ៏អស្ចារ្យនៅក្នុងជីវិតរបស់ខ្ញុំផងដែល[១៨] "

លោកឪពុកចន បូស្កូបាននិយាយអំពី ថ្ងៃនៃការទំនាក់ទំនងជាលើកដំបូងថា ដូមីនិកបានសន្និយាខ្លះៗ ដោយការសរសេរដាក់នៅក្នុង សៀវភៅកំណត់ហេតុ ហើយគាត់បានអានវាម្តងហើយម្តងទៀត ។ ចន បូស្កូក៏បានមើលសៀវភៅរបស់ដូមីនិក ហើយគាត់ក៏បានដកស្រង់ យកមកអនុវត្តន៍នូវអ្វី ដែលដូមីនិកបានបង្កើត [១៩]

ការតាំងចិត្តបង្កើតឡើងដោយខ្ញុំ ដូមីនិក សាវីយ៉ូ នៅក្នុងឆ្នាំ១៨៤៩ នៅក្នុងថ្ងៃការទំនាក់ទំនងជាលើកដំបូងរបស់ខ្ញុំ នៅអាយុ៧ឆ្នាំ

សាលាក្នុងភូមិ

[កែប្រែ]

លោកឪពុក ជីអូវ៉ាន់នី ហ្សូកា មកពីភូមិ ម៉ូរឹនដូ នៃខេត្ត ទុរឹន ប្រទេស អ៊ីតាលី ដែលលោកជាអ្នកបួសរបស់ សាសនាគ្រឹស្ត នៅឯភូមិ ម៉ូរៀលដូ ដែលពេលនោះ ដូមីនិក សាវីយ៉ូ មានអាយុ ប្រាំឆ្នាំ[២០] ។ មានសេចក្តីថ្លែងការណ៍ខ្លីមួយផ្ញើរជូន លោកឪពុក សន្តចន បូស្កូ ដែលលោកឪពុកបានទៅប្រាប់ ដូមីនិក សាវីយ៉ូ ជាមុនអំពីថ្ងៃ ផុតកំនត់របស់ ព្រះវិហ៊ារ ដែលជាកន្លែងលោក​មាន​ការយកចិត្តទុកដាក់យ៉ាងខ្លាំង រួមជាមួយនិងម្តាយលោកពុងឮកផងដែរ ហើយលោកបានលុតជង្គង់​បួងសួង នៅខាងក្រៅព្រះវិហ៊ារ ( ដែលខណះពេលនោះមានដីភក់ និង ព្រិលធ្លាក់ ) ប្រសិនបើគាត់មានរឿងអ្វីកើតឡើង ក្នុងមកព្រះវិហ៊ារ នៅពេលព្រះវិហ៊ារ មិនបិទទ្វានៅពេលព្រឹក ។ អ្នកបួស សាសនាគ្រឹស្ត បានកត់សំគាល់ផងដែរ ដូមីនិក សាវីយ៉ូ ធ្វើការបានយ៉ាងល្អសំរាប់ភាពវ័យឆ្លាតរបស់ខ្លួននៅសាលាក្នុងភូមិ ហើយគេបានក៏បានធ្វើការងារយ៉ាងច្រើនផងដែរ គេមិនបានចូលរួមជាមួយនិងក្មេងប្រុសៗដទៃណា ដែលគេគិតថាបានធ្វើអ្វីខុសសិលធម៍ ហើយគេបានធ្វើការពន្យល់ដល់ក្មេងប្រុសៗទាំងនោះថា ហេតុអ្វីបានជាគេគិតថាក្មេងទាំងអស់ធ្វើខុស[២១] ។ នៅក្នុងអាយុប្រាំឆ្នាំ គេបានរៀនអំពី​ អភិបូជា ហើយបានព្យាយាមចូលរួមធ្វើអភិបូជារាល់ថ្ងៃ ។ ហើយ ដូមីនិក ក៏ត្រូវបានអនុញ្ញាត្តិអោយធ្វើនៅគំរោងពិភាក្សាគ្នា ជាមួយយុវជនដែលមានវ័យស្របាលគ្នាទៀតផង[២២]


សេចកី្តបញ្ជាក់

[កែប្រែ]
  1. SalesianVocation.com:Biography of St.Dominic Savio; Retrieved on 24 November 2006.
  2. SantieBeati.it:San Domenico Savio Adolescente; Retrieved on 24 November 2006.
  3. BoscoNet.aust.com: Memoirs of the Oratory of Saint Francis de Sales by St. John Bosco (footnote 19, Chapter 6); Retrieved on 24 November 2006.
  4. stthomasirondequoit.com:Saints Alive: St. Dominic Savio; Retrieved on November 24, 2006
  5. EarlyChristianWritings.com: Letter from Vienna and Lyons; Retrieved on November 24, 2006
  6. CatholicForum.org:Dominic Savio; Retrieved on 24 November 2006.
  7. DonBosco-torino.it:Main Altars in the Church; Retrieved on November 24, 2006
  8. DonBoscoWest.org: St. Dominic Savio: Childhood, http://www.donboscowest.org/saints/savio/savio1.htm#childhood Archived 2006-04-27 at the វេយប៊ែខ ម៉ាស៊ីន.
  9. ^ DonBoscoKhmer.org:The Autobiography of St. John Bosco:Memoirs of the Oratory:Chapter 1 :My Early Life-First ten years • Father's death • Family difficulties • The widowed mother; Retrieved on November 24, 2006.
  10. ^ TraditionalCatholic.net: The Life of Dominic Savio: Chapter 1-Early Life and Extraordinary Gifts; Retrieved on November 24, 2006.
  11. TraditionalCatholic.net: The Life of Dominic Savio: Chapter 7-Dominic Comes to the Oratory of St. Francis of Sales. His Manner of Life.; Retrieved on November 24, 2006.
  12. BoscoNet.aust.com: Don Bosco's Three Lives: The Life of Dominic Savio (Chapter 8: He comes to the Oratory of St Francis de Sales – His lifestyle at the beginning) Archived 2006-10-28 at the វេយប៊ែខ ម៉ាស៊ីន.; Retrieved on November 24, 2006.
  13. TraditionalCatholic.net: The Life of Dominic Savio: Chapter 7-Dominic Comes to the Oratory of St. Francis of Sales. His Manner of Life.; Retrieved on November 24, 2006.
  14. Salesians.org.uk: Saint Dominic Savio (1842-1857) Archived 2010-04-19 at the វេយប៊ែខ ម៉ាស៊ីន.; Retrieved on November 24, 2006.
  15. BoscoNet.aust.com: Don Bosco's Three Lives: The Life of Dominic Savio (Chapter 3: His first communion – Preparation, recollection and memories of the day) Archived 2006-10-28 at the វេយប៊ែខ ម៉ាស៊ីន.; Retrieved on November 24, 2006;
  16. BoscoNet.aust.com: Don Bosco's Three Lives: The Life of Dominic Savio (Chapter 3: His first communion – Preparation, recollection and memories of the day) Archived 2006-10-28 at the វេយប៊ែខ ម៉ាស៊ីន.; Retrieved on November 24, 2006.
  17. TraditionalCatholic.net: The Life of Dominic Savio: Chapter 3-Dominic is Allowed to Make His First Communion Before the Usual Age. Preparation for the Important Day. His Resolutions..; Retrieved on November 24, 2006.
  18. BoscoNet.aust.com: Don Bosco's Three Lives: The Life of Dominic Savio (Chapter 3: His first communion – Preparation, recollection and memories of the day) Archived 2006-10-28 at the វេយប៊ែខ ម៉ាស៊ីន.; Retrieved on November 24, 2006.
  19. TraditionalCatholic.net: The Life of Dominic Savio: Chapter 3-Dominic is Allowed to Make His First Communion Before the Usual Age. Preparation for the Important Day. His Resolutions..; Retrieved on November 24, 2006.
  20. ^ BoscoNet.aust.com: Don Bosco's Three Lives: The Life of Dominic Savio (Chapter 2: Good behaviour at Murialdo – Signs of virtue – Attendance at the village school); Retrieved on November 24, 2006;
  21. # ^ BoscoNet.aust.com: Don Bosco's Three Lives: The Life of Dominic Savio (Chapter 2: Good behaviour at Murialdo – Signs of virtue – Attendance at the village school); Retrieved on November 24, 2006;
  22. ^ TraditionalCatholic.net: The Life of Dominic Savio: Chapter 2-Examples of Youthful Virtue at Murialdo. His Early Days at School.; Retrieved on November 24, 2006.