ជំងឺវិកលទស្សន៍
វិកលទស្សន៍ | |
---|---|
ឈ្មោះផ្សេងៗ | ជំងឺអានពិបាក |
អក្សរដៃសរសេរដោយអ្នកជំងឺវិកលទស្សន៍នៅក្រិក | |
ឯកទេសភាព | ប្រព័ន្ធប្រសាទ, ពេទ្យកុមារ |
រោគសញ្ញា | រំខានដល់ការអាន |
អាយុចេញរោគសញ្ញា | អាយុចូលរៀន |
ប្រភេទ | វិកលទស្សន៍ផ្នែកលើ |
ហេតុបង្ក | កត្តាហ្សែន និង បរិយាកាសជុំវិញ |
កត្តាហានិភ័យ | ប្រវត្តិគ្រួសារ, attention deficit hyperactivity disorder |
វិធីធ្វើរោគវិនិច្ឆ័យ | ធ្វើតេស្តលើ ស៊េរីនៃការចងចាំ, ការប្រកប, ការមើល, និងការអាន |
រោគវិនិច្ឆ័យវិសមភាព | ការស្ដាប់ ឬ បញ្ហាចក្ខុវិញ្ញាណ, ការបង្រៀនមិនគ្រប់គ្រាន់ |
ការព្យាបាល | កែតម្រូវវិធីសាស្ត្របង្រៀន |
ភាពញឹកញាប់ | 3–7% |
ជំងឺវិកលទស្សន៍ ឬ ឌីស៊ីលីយ៉ា គឺជាពិការភាពខាងសិក្សា ជាលក្ខខណ្ឌមួយធ្វើឱ្យមនុស្សម្នាក់ពិបាករៀននិងយល់អំពីរឿងផ្សេងៗ ជាងមនុស្សដទៃទៀត។ វាគឺជាបញ្ហាដែលកើតមានជាទូទៅ។
វាប៉ះពាល់ដល់លទ្ធភាពរបស់ខួរក្បាលក្នុងការយល់អំពីពាក្យនានា។ រោគសញ្ញាទូទៅនៃជំងឺវិកលទស្សន៍ គឺបញ្ហាការអាននិងសរសេរ។ ការប៉ាន់ស្មាននៅសហរដ្ឋអាមេរិក មានសិស្សសាលាចន្លោះពី ៥ ទៅ ៩% មានជំងឺវិកលទស្សន៍នេះ ទាំងដែលមានការប៉ាន់ស្មានរហូតទៅដល់ ៤០% ថែមទៀតផង។[ត្រូវការអំណះអំណាង]
ជំងឺវិកលទស្សន៍នេះ មានច្រើនយ៉ាង។
បុគ្គលិកលក្ខណៈ
[កែប្រែ]មនុស្សម្នាក់អាចមានជំងឺវិកលទស្សន៍ បើទោះបីជាពួកគេវៃឆ្លាត និងទទួលបានការអប់រំក៏ដោយ។ ការសិក្សាថ្មីៗបង្ហាញថា មានម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនដែលមានជំងឺវិកលទស្សន៍ ហើយមាន ៣៥ ទៅ ៥០ ភាគរយនៃសហគ្រិនអាមេរិកនិងអង់គ្លេសកើតជំងឺនេះ។[ត្រូវការអំណះអំណាង] អ្នកស្រាវជ្រាវគិតថាសហគ្រិនដែលកើតជំងឺវិកលទស្សន៍ ភាគច្រើនទទួលបានជោគជ័យ ព្រោះតែតែពួកគេអាចចាត់ចែងទំនួលខុសត្រូវ (នៃការសរសេរសំបុត្រ) ហើយនៅតែពូកែនិយាយ។ [១]
នៅចុងសតវត្សទី១៩[២] អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវជាច្រើនអំពីជំងឺវិកលទស្សន៍ ហើយបានរកឃើញមូលហេតុមួយចំនួនដែលធ្វើឱ្យមនុស្សមានជំងឺមួយនេះ។ សាស្ត្រាចារ្យម្នាក់ដែលបានស្រាវជ្រាវក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ បានមើលខួរក្បាលរបស់អ្នកស្លាប់និងមានជំងឺវិកលទស្សន៍។[ត្រូវការអំណះអំណាង] គាត់បានរកឃើញថាផ្នែកខ្លះនៃខួរក្បាលមិនទាក់ទងគ្នាល្អទេ ហើយរឿងនេះបានកើតឡើងក្នុងអំឡុងខែទីបួននៃការមានគភ៌។ បញ្ហានេះមានឥទ្ធិពលយ៉ាងខ្លាំងដល់ខួរក្បាលខាងឆ្វេង។ ការស្រាវជ្រាវថ្មីបំផុតបង្ហាញថាមាន ហ្សែនបីគឺជាបង្កឱ្យមានជំងឺវិកលទស្សន៍ ។
រឿងមួយដែលបណ្តាលឱ្យកើតជំងឺវិកលទស្សន៍ គឺបញ្ហាពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រសាទសោតវិញ្ញាណ។ គេមិនអាចរកឃើញបញ្ហានេះដោយគ្រាន់តែធ្វើតេស្តការស្ដាប់តាមធម្មតាបាននោះទេ ដូច្នេះហើយគ្រូពេទ្យត្រូវតែធ្វើតេស្តបែបពិសេសផ្សេងៗដើម្បីរកមើលវា។ នេះមានន័យថាអ្នកដែលកើតជំងឺវិកលទស្សន៍ធ្ងន់ ពួកគេងាយប្រតិកម្មនឹងសំឡេងខ្លាំងៗ ហើយអាចមានបញ្ហាក្នុងការនិយាយ និងពិបាកផ្ចង់អារម្មណ៍ដែរ។ វាក៏អាចបណ្តាលឱ្យមានបញ្ហានឹងការស្ដាប់ចង្វាក់និងភ្លេងតន្ត្រីផងដែរ។[ត្រូវការបញ្ជាក់]
មនុស្សជាច្រើនដែលមានជំងឺវិកលទស្សន៍ ក៏អាចមានវិបត្តិផ្លូវចិត្តផ្សេងៗទៀតដែរ ជាពិសេសគឺជំងឺពិបាកប្រុងស្មារតី[៣] (ADHD)។
រោគវិនិច្ឆ័យ
[កែប្រែ]បើគេចង់ដឹងថាកុមារម្នាក់មានជំងឺវិកលទស្សន៍ឬអត់នោះ ពួកគេត្រូវឱ្យគ្រូពេទ្យពិនិត្យមើល។ កុមារម្នាក់អាចមានជំងឺវិកលទស្សន៍បាន ប្រសិនបើពួកគេមិនអាចអានឬសរសេរបានល្អ ហើយវាមិនមានមូលហេតុណាលើសពីនេះទេ។ គ្រូពេទ្យកំពុងព្យាយាមបង្កើតការធ្វើតេស្តដំបូងៗ ដើម្បីកំណត់ឱ្យបានថាកុមារម្នាក់មានជំងឺវិកលទស្សន៍ឬអត់ មុនពួកគេធំល្មមចូលរៀនបាន។ ប្រសិនបើពួកគេមានជំងឺនេះ កុមារអាចទទួលការព្យាបាលបានយ៉ាងឆាប់រហ័ស នោះពួកគេនឹងមានបញ្ហាប្រឈមតិចតួចពេលចូលសាលា។ មានបុគ្គលល្បីៗជាច្រើនរូបដែលកើតជំងឺវិកលទស្សន៍នេះ ដូចជា៖ ស្ទីហ្វិន ហកឃីង,[៤] ចេមី អូលីវឺរ, វូពី ហ្គូលបឺគ, អូស្ស៊ី អូសបូន, ចេយ ឡេណូ, ចន ដឺ លែនស៊ី, ខីរ៉ា ណៃថ៍លីយ៍, ស៊ូសាន ហេមភ៍សៀរ, អ័រលែនដូ ប្លូម, និង ថម គ្រូស ជាដើម។ យ៉ាងណាក្ដី ពួកគេនៅតែអាចបន្តធ្វើការងាររបស់ពួកគេបាន។[ប្រភព?]
ការព្យាបាល
[កែប្រែ]គេអាចជួយកុមារដែលកើតមានជំងឺវិកលទស្សន៍បាន។ វិធីមួយដែលគ្រូអាចជួយសិស្សមានជំងឺវិកលទស្សន៍ គឺបំបែកពាក្យឱ្យទៅជាសំឡេងផ្សេងគ្នា។ សិស្សត្រូវរៀនពីរបៀបសរសេរសំឡេងខុសៗគ្នា និងបង្កើតពាក្យផ្សេងៗ។ របៀបនេះ អាចជួយដល់ការអាននិងសរសេររបស់ពួកគេបាន។ មនុស្សមួយចំនួនគិតថា កុមារដែលមានជំងឺវិកលទស្សន៍អាចអាននិងសរសេរបានល្អ ប្រសិនបើពួកគេដាក់ក្រដាសពណ៌នៅលើអ្វីដែលពួកគេកំពុងអាន។[ត្រូវការអំណះអំណាង]
ឯកសារយោង
[កែប្រែ]- ↑ Brent Bowers (December 6, 2007). "Tracing Business Acumen to Dyslexia". New York Times. https://www.nytimes.com/2007/12/06/business/06dyslexia.html. Cites a study by Julie Logan, professor of entrepreneurship at Cass Business School in London, among other literature.
- ↑ "History of Dyslexia | Dyslexia Awareness". www.dyslexia-aware.com (in American English). Retrieved 2017-05-23.
- ↑ "អ្នកវិទ្យាសាស្ត្ររកឃើញទំនាក់ទំនងរវាងមាតាដែលជក់បារីនិងបញ្ហាក្នុងការប្រុងស្មារតី". VOA Khmer. https://khmer.voanews.com/a/scientists-find-biological-link-between-smoking-mothers-and-attention-disorders/3379763.html.
- ↑ Famous dyslexic people: Stephen Hawking
- CS1 American English-language sources (en-us)
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីNovember 2021
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទវិគីភីឌាត្រូវការការបញ្ជាក់
- អត្ថបទទាំងអស់មានការថ្លែងគ្មានប្រភព
- អត្ថបទមានការថ្លែងគ្មានប្រភពចាប់ពីNovember 2021
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីJuly 2017
- ភាពមិនប្រក្រតី
- ពិការភាព