អាហ្វ្រិក (ភាសាអង់គ្លេស៖ Africa, ភាសាបារាំង៖ Afrique) គឺជា​ទ្វីប​ធំជាងគេ​ទីពីរនៅលើភពផែនដី និងជាទ្វីបដែលមានប្រជាជន​ច្រើនជាងគេ​ទីពីរបន្ទាប់ពី ​ទ្វីបអាស៊ី​។ ទ្វីបអាហ្វ្រិកមាន​ផ្ទៃក្រឡា​ប្រហែល ៣០.៣ លាន​គីឡូម៉ែត្រការ៉េ (ដោយ​រួមបញ្ចូល​ទាំង​បណ្ដា​កោះ​នៅ​ជុំវិញ​ផង) ដែល​គ្របដណ្ដប់​ប្រមាណ ៦% នៃ​ផ្ទៃផែនដី និង ២០% នៃ​ផ្ទៃដី​ពិភពលោក​។[] ​ប្រជាជន​ប្រមាណ ១.៤ ពាន់លាន​នាក់[][] (គិតត្រឹម​ឆ្នាំ​២០២១) មានវត្តមានរស់នៅលើទ្វីបមួយនេះ ដែលស្មើនឹង ១៤.២% នៃ​ចំនួន​ប្រជាជនសរុបលើ​ពិភពលោក​។ ទោះបីមានឈ្មោះជាទ្វីបដែលសម្បូរធនធានធម្មជាតិច្រើនក៏ដោយក្ដី ក៏ទ្វីបអាហ្រ្វិកនៅតែជាទ្វីបដែលមានភោគទ្រព្យតិចតួចបំផុតបើគិតក្នុងមនុស្សម្នាក់ៗ និងមានភោគទ្រព្យសរុបតិចបំផុតទីពីរ ដោយនៅពីក្រោយតែទ្វីបអូសេអានីប៉ុណ្ណោះ។ វិជ្ជាករបានចោតលើកត្តាជាច្រើនជុំវិញវិបត្តិក្រីក្រនៅអាហ្វ្រិក ដោយកត្តាទាំងនោះរួមមាន៖ កត្ដាភូមិសាស្ត្រ អាកាសធាតុ កុលសម្ព័ន្ធនិយម[] អាណានិគមនិយម សង្គ្រាមត្រជាក់[១០] អាណានិគមនិយមបែបថ្មី កង្វះលទ្ធិប្រជាធិបតេយ្យ និងអំពើពុករលួយជាដើម។[] ថ្វីត្បិតជាដីមានភោគសម្បត្តិទាបមែន តែការពង្រីកវិស័យសេដ្ឋកិច្ចនាពេលថ្មីៗនេះ បូករួមជាមួយចំនួនប្រជាជនវ័យក្មេងដ៏ច្រើនបានធ្វើឱ្យទ្វីបអាហ្រ្វិកក្លាយជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងបរិបទសកលលោកបច្ចុប្បន្ន។

អាហ្វ្រិក
ផ្ទៃក្រឡា៣០,៣៧០,០០០ គម (ទី២)
ចំនួនប្រជាជន១,៣៩៣,៦៦៦,៤៤៤[][] (២០២១, ទី២)
សន្ទភាពប្រជាជន៤៦.១/គម (២០២១)
ប្រទេស៥៤+២*+៥** (*ជម្លោះ) (**ដែនដី) (list of countries)
Dependencies
ភាសា១២៥០–៣០០០ ភាសា
ល្វែងម៉ោងUTC-១ ទៅ UTC+៤
ទីក្រុងសំខាន់ៗទីប្រជុំជនធំៗប្រចាំទ្វីប៖
គែរឡាកូសគីនស្យាសាចូហានណេសបួរលូអង់ដាខាទូមដាអេសសាឡាមអាប៊ីច្សង់អាឡិចសង់ឌ្រីគីហ្កាលីណៃរ៉ូប៊ីអាល់ហ្សែរកាប់ថោនកាណូដាការកាសាប្លង់កាអាឌីសអាបាបាកំប៉ាឡា

ទ្វីប​នេះត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយសមុទ្រមេឌីទែរ៉ាណេនៅប៉ែក​ខាងជើង ព្រែកជីកស៊ុយអេ និងសមុទ្រក្រហមនៅ​ភាគឦសាន្ត មហាសមុទ្រឥណ្ឌានៅ​ភាគអាគ្នេយ៍ និង មហាសមុទ្រអាត្លង់ទិកនៅភាគ​ខាងលិច​។ ទ្វីបអាហ្វ្រិកមានរដ្ឋចំនួន ៥៤ ប្រទេស (ទទួលស្គាល់ដោយ អសប ទាំងអស់) បូករួមទាំងកោះម៉ាដាហ្កាស្កា និងប្រជុំកោះ​ចំណុះ​ជាច្រើន​ទៀត​។ អាល់ហ្សេរីគឺជាប្រទេសធំជាងគេនៅទ្វីបអាហ្រ្វិកបើគិតតាមទំហំផ្ទៃដី រីឯនីហ្សេរីយ៉ាជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតប្រចាំទ្វីបនេះ។ បណ្ដាប្រទេស​នៃទ្វីបអាហ្វ្រិកចូល​សហការ​គ្នា​តាម​រយៈ​អង្គការសហភាព​អាហ្វ្រិក​ដែល​មាន​ទីស្នាក់ការ​នៅទី​ក្រុងអាឌីសអាបាបា

អាហ្រ្វិកជាទ្វីបតែមួយគត់ដែលស្ថិតនៅលើខ្សែអេក្វាទ័រ និងមេឌីរីយាងតែមួយ ហើយក៏ជាទ្វីបតែមួយដែរដែលលាតសន្ធឹងពីតំបន់អាកាសធាតុភាគខាងជើងទៅអាកាសធាតុភាគខាងត្បូង។[១១] មួយភាគធំនៃទ្វីបនេះនិងប្រទេសភាគច្រើនមានទីតាំងស្ថិតនៅក្នុងអឌ្ឍគោលខាងជើង ហើយតំបន់និងប្រទេសមួយចំនួនតូចស្ថិតនៅអឌ្ឍគោលខាងត្បូង។ មួយចំណែកធំនៃទ្វីបនេះបានគ្របដណ្ដប់លើតំបន់ត្រូពិច លើកលែងតែសាហារ៉ាខាងលិច អាល់ហ្សេរី លីប៊ី និងអេហ្ស៊ីប ចុងខាងជើងនៃប្រទេសម៉ូរីតានី និងទឹកដីទាំងមូលនៃប្រទេសម៉ារ៉ុក ស៊ីអ៊ូតា មេលីឡា និងប្រទេសទុយនីស៊ី ដោយតំបន់និងប្រទេសខាងលើនេះសុទ្ធតែស្ថិតនៅផ្នែកខាងលើតំបន់ត្រូពិចកក្កដានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងជើង។ ផ្ទុយទៅវិញ ភាគខាងត្បូងប្រទេសណាមីប៊ី ភាគខាងត្បូងប្រទេសបូតស្វាណា មួយផ្នែកធំនៃប្រទេសអាហ្វ្រិកខាងត្បូង ទឹកដីទាំងមូលនៃរដ្ឋឡេសូតូ និងអេស្វាទីនី និងចុងខាងត្បូងនៃប្រទេសម៉ូសំប៊ិក និងម៉ាដាហ្កាស្កាសុទ្ធតែមានទីតាំងនៅផ្នែកខាងក្រោមនៃតំបន់ត្រូពិចមករានិវត្តន៍ ពោលគឺនៅតំបន់អាកាសធាតុខាងត្បូង

ទ្វីបអាហ្រ្វិកជាដែនដីដែលមានជីវចម្រុះខ្ពស់ និងជាទ្វីបដែលមានមហាសត្តនិករច្រើនជាងគេ។ ក៏ប៉ុន្តែ ទ្វីបអាហ្រ្វិកក៏ទទួលរងនូវផលប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែររួមមាន៖ វាលលំហកម្ម ការកាប់បំផ្លាញព្រៃឈើ កង្វះទឹក និងការបំពុលជាដើម។ ស្ថានភាពបរិស្ថាននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាមុន ជាពិសេសនៅពេលដែលបាតុភូតបម្រែបម្រួលអាកាសធាតុកំពុងតែរីកសកម្មនៅទូទាំងសកលលោក។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលនៃអង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបានកំណត់ថា អាហ្រ្វិកជាទ្វីបដែលងាយរងគ្រោះបំផុតដោយបម្រែបម្រួលអាកាសធាតុ។[១២][១៣]

ទ្វីបអាហ្វ្រិមានប្រវត្តិសាស្រ្តវែងឆ្ងាយ ស្មុគស្មាញ ហើយជារឿយៗមិនសូវត្រូវបានសហគមន៍ប្រវត្តិសាស្ត្រពិភពលោកឱ្យតម្លៃប៉ុន្មានទេ។[១៤] តំបន់អាហ្រ្វិកខាងកើតត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទីដើមកំណើតនៃមនុស្សលោក និងក្រុមអូមីនីដេ។ មនុស្សដំបូងបំផុត និងបុព្វបុរសរបស់ពួកគេត្រូវបានឧប្បតិដ្ឋាននៅប្រមាណ ៧ លានឆ្នាំមុន (សូមអាន​អត្តបទអំពី មនុស្ស)។ សំណល់គ្រោងឆ្អឹងអូម៉ូសាព្យាងបុរាណៗត្រូវបានគេរកឃើញនៅក្នុងប្រទេសអេត្យូពី អាហ្វ្រិកខាងត្បូង និងប្រទេសម៉ារ៉ុក ហើយអូម៉ូសាព្យាងជាទូទៅត្រូវបានគេជឿថាមានដើមកំណើតនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំមុនមកម៉្លេះ។[២១] ទ្វីបអាហ្រ្វិកក៏ត្រូវបាននរវិទូចាត់ទុកថាជាទ្វីបដែលមានហ្សែនចម្រុះជាងគេផងដែរ ដែលជាលទ្ធផលនៃវត្តមានមនុស្សរស់នៅយូរជាងគេ។

អរិយធម៌​មនុស្ស​សម័យដើមដូចជា​ អេហ្ស៊ីប​បុរាណ និង​ការតាចបាន​លេចឡើង​នៅ​តំបន់អាហ្វ្រិក​ខាងជើង។ ក្រោយពីឆ្លងកាត់ប្រវត្តិដ៏យូរអន្លាយ បូករួមជាមួយការធ្វើចំណាកស្រុក និងពាណិជ្ជកម្មនានា ទ្វីបអាហ្រ្វិកបានក្លាយជាទឹកដីដែលមានជាតិសាសន៍ វប្បធម៌ និងភាសាចម្រុះច្រើនសន្ធឹកសន្ធាប់។ ក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះ ឥទ្ធិពលអរិយធម៌អឺរ៉ុបបានហូរចូលទ្វីបនេះដោយចាប់ផ្តើមនៅសតវត្សទី ១៦ នៅពេលដែលអឺរ៉ុបបានចូលធ្វើពាណិជ្ជកម្មជាមួយជនជាតិដើមអាហ្វ្រិក ដែលជាលទ្ធផល ពាណិជ្ជកម្មទាសករឆ្លងអាត្លង់ទិកក៏បានកើតមានឡើង និងនាំឱ្យមានវត្តមានជនជាតិអាហ្រ្វិកជាច្រើននៅទ្វីបអាមេរិក។ ចាប់ពីចុងសតវត្សទី ១៩ ដល់ដើមសតវត្សទី ២០ ប្រជាជាតិអឺរ៉ុបបានដាក់អាណានិគមលើទឹកដីនៃទ្វីបអាហ្រ្វិកស្ទើរតែទាំងអស់ ដោយមានតែប្រទេសអេត្យូពី និងលីបេរីយ៉ាប៉ុណ្ណោះដែលជារដ្ឋឯករាជ្យ។[២២] រដ្ឋបច្ចុប្បន្ននៅទ្វីបអាហ្រ្វិកភាគច្រើនបានកើតចេញពីដំណើរដកអាណានិគមកិច្ចក្រោយចប់សង្គ្រាមលោកលើកទី២

ប្រវត្តិសាស្ត្រ

កែប្រែ

បុរេប្រវត្តិ

កែប្រែ
 
គ្រោងឆ្អឹងប្រភេទមនុស្សបុរាណហៅ អូស្ត្រាឡូពីតេកឺស អាហ្វារិនស៊ីស ដែលអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះសាមញ្ញថា លូស៊ី ត្រូវបានគេរកឃើញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅជ្រលងអាវ៉ាសនៃប្រទេសអេត្យូពី

ទ្វីបអាហ្រ្វិកត្រូវបានចាត់ទុកដោយបុរាណវិទូភាគច្រើនថាជាទឹកដីដែលមានវត្តមានមនុស្សរស់នៅដ៏ចំណាស់ជាងគេបំផុតនៅលើភពផែនដី ដោយពួកមនុស្សគឺមានប្រភពមកពីទ្វីបនេះឯង។[២៣] ក្នុងអំឡុងពាក់កណ្តាលសតវត្សទី ២០ នរវិទ្យាបានរកឃើញហ្វូស៊ីលជាច្រើន និងភស្តុតាងនៃវត្តមានរបស់មនុស្សដែលមានអាយុកាលប្រមាណ ៧ លានឆ្នាំមុន។[២៤]

ក្រោយការវិវត្តនៃអូម៉ូសាព្យាងនៅប្រមាណ ៣៥០,០០០ ទៅ ២៦០,០០០ ឆ្នាំ ម.ប. (មុនបច្ចុប្បន្ន)[១៦][១៧][១៨][១៩] មនុស្សភាគច្រើនរស់នៅចិញ្ចឹមជីវិតដោយការបរបាញ់សត្វ និងប្រមូលបន្លែផ្លែឈើនៅតាមតំបន់នៃទ្វីបអាហ្វ្រិក។[២៥][២៦] ក្រុមមនុស្សដំបូងទាំងនេះបានផ្លាសទីចេញពីទ្វីបអាហ្រ្វិក ហើយបានទៅតាំងទីលំនៅនៅជុំវិញពិភពលោកនៅប្រមាណ ៥០,០០០ ឆ្នាំ ម.ប. ដោយធ្វើដំណើរចេញតាមច្រកបាបអែលម៉ង់ដេប[២៧][២៨] ច្រកសមុទ្រជីប្រាល់តា[២៩][៣០] និងដីសន្ទះស៊ុយអេ[៣១]

ការលេចឡើងនៃអរិយធម៌មនុស្ស

កែប្រែ

ប្រទេសនៅទ្វីបអាហ្វ្រិក

កែប្រែ

មាន៦១ប្រទេសនៅអាហ្រ្វិក (ខ្លះជាដែនដីរបស់ប្រទេស នៅទ្វីប អីរ៉ុប មាន៥តំបន់

 
តំបន់ទ្វីបអាហ្វ្រិក

អាហ្វ្រិកខាងកើត

កែប្រែ

អាហ្វ្រិកកណ្តាល

កែប្រែ

​អាហ្វ្រិកខាងជើង​

កែប្រែ
លេខរៀង ទង់ជាតិ និង ឈ្មោះប្រទេស ឈ្មោះប្រទេសជាអក្សរអង់គ្លេស អក្សរកាត់ ទីក្រុង ផ្ទៃដី (km2)
  អាល់ហ្សេរី Algeria ALG Algiers 2,381,740
ទំព័រគំរូ:ទិន្នន័យប្រទេស កោះកាណារី Canary Islands
ទំព័រគំរូ:ទិន្នន័យប្រទេស សេយូតា Ceuta
  អេហ្ស៊ីប Cairo 1,001,451
  លីប៊ី Libya Tripoli 1,759,540
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាឌីរ៉ា Madeira
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉េឡីលឡា Melilla
  ម៉ារ៉ុក Morocco
  ស៊ូដង់ Sudan
១០ ទំព័រគំរូ:ទិន្នន័យប្រទេស ទុយណេស៊ី Tunisia TUN Tunis 163,610
១១   សាហារ៉ាខាងលិច Western Sahara

​ អាហ្វ្រិកខាងត្បូង

កែប្រែ

អាហ្វ្រិកខាងលិច

កែប្រែ

ឯកសារយោង

កែប្រែ
  1. ១,០ ១,១ ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  2. ២,០ ២,១ ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  3. Sayre, April Pulley. (1999) Africa, Twenty-First Century Books. ISBN 0-7613-1367-2.
  4. ៤,០ ៤,១ (1 August 1999)"Why Has Africa Grown Slowly?". Journal of Economic Perspectives 13 (3): 3–22. DOI:10.1257/jep.13.3.3.
  5. Fwatshak, S. U. (2014). "The Cold War and the Emergence of Economic Divergences: Africa and Asia Compared". Contemporary Africa. Springer. pp. 89–125. អ.វ.ល.:10.1057/9781137444134_5. ល.ស.ប.អ. 978-1-349-49413-2. 
  6. (1 March 2010)"African Economic Development and Colonial Legacies". Revue internationale de politique de développement (1): 11–32. DOI:10.4000/poldev.78.
  7. (2004)"Conditioning the Effects of Aid: Cold War Politics, Donor Credibility, and Democracy in Africa". International Organization 58 (2): 409–423. DOI:10.1017/S0020818304582073.
  8. (1 September 2010)"Post-colonial colonialism: an analysis of international factors and actors marring African socio-economic and political development". Journal of Pan African Studies 3 (10): 62–85. ទំព័រគំរូ:GALE.
  9. (February 2015)"The political and economic legacy of colonialism in the post-independence African states". International Journal in Commerce, IT & Social Sciences 2 (2): 89–93. DOI:10.4000/poldev.78.
  10. [][][][][]
  11. "Africa. General info". Visual Geography. Archived from the original on 24 មេសា 2011. Retrieved 22 មករា 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  12. Schneider, S.H.. "19.3.3 Regional vulnerabilities". ជា Parry, M.L.. Chapter 19: Assessing Key Vulnerabilities and the Risk from Climate Change. Climate change 2007: impacts, adaptation, and vulnerability: contribution of Working Group II to the fourth assessment report of the Intergovernmental Panel on Climate Change (IPCC). Cambridge University Press (CUP): Cambridge, UK: Print version: CUP. This version: IPCC website. ល.ស.ប.អ. 978-0-521-88010-7. http://www.ipcc.ch/publications_and_data/ar4/wg2/en/ch19s19-3-3.html។ បានយកមក 23 មករា 2023.  Archived 2013-03-12 at the វេយប៊ែខ ម៉ាស៊ីន.
  13. Niang, I., O.C. Ruppel, M.A. Abdrabo, A. Essel, C. Lennard, J. Padgham, and P. Urquhart, 2014: Africa. In: Climate Change 2014: Impacts, Adaptation, and Vulnerability. Part B: Regional Aspects. Contribution of Working Group II to the Fifth Assessment Report of the Intergovernmental Panel on Climate Change [Barros, V.R., C.B. Field, D.J. Dokken et al. (eds.)]. Cambridge University Press, Cambridge, United Kingdom and New York, NY, USA, pp. 1199–1265. https://www.ipcc.ch/site/assets/uploads/2018/02/WGIIAR5-Chap22_FINAL.pdf Archived 19 June 2020 at the វេយប៊ែខ ម៉ាស៊ីន.
  14. "One of Africa's best kept secrets – its history". BBC News. 1 July 2017. https://www.bbc.com/news/world-africa-40420910. 
  15. "Homo sapiens: University of Utah News Release: 16 February 2005". Archived from the original on 24 តុលា 2007. Retrieved 18 កុម្ភៈ 2010. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  16. ១៦,០ ១៦,១ (2017)"Southern African ancient genomes estimate modern human divergence to 350,000 to 260,000 years ago". Science 358 (6363): 652–655. DOI:10.1126/science.aao6266.
  17. ១៧,០ ១៧,១ Sample, Ian (7 June 2017). "Oldest Homo sapiens bones ever found shake foundations of the human story". The Guardian. https://www.theguardian.com/science/2017/jun/07/oldest-homo-sapiens-bones-ever-found-shake-foundations-of-the-human-story. 
  18. ១៨,០ ១៨,១ Zimmer, Carl (10 September 2019). "Scientists Find the Skull of Humanity's Ancestor — on a Computer – By comparing fossils and CT scans, researchers say they have reconstructed the skull of the last common forebear of modern humans.". The New York Times. https://www.nytimes.com/2019/09/10/science/human-ancestor-skull-computer.html. 
  19. ១៩,០ ១៩,១ "Deciphering African late middle Pleistocene hominin diversity and the origin of our species". Nature Communications 10 (1). DOI:10.1038/s41467-019-11213-w.
  20. (Jan 2022)"Age of the oldest known Homo sapiens from eastern Africa". Nature 601 (7894): 579–583. DOI:10.1038/s41586-021-04275-8.
  21. [១៥][១៦][១៧][១៨][១៩][២០]
  22. (4 May 2019)"From Crime to Coercion: Policing Dissent in Abeokuta, Nigeria, 1900–1940". The Journal of Imperial and Commonwealth History 47 (3): 474–489. ISSN 0308-6534. DOI:10.1080/03086534.2019.1576833.
  23. Herrera, Rene J.; Garcia-Bertrand, Ralph (2018). Ancestral DNA, Human Origins, and Migrations. Elsevier Science. pp. 61–. ល.ស.ប.អ. 978-0-12-804128-4. https://books.google.com/books?id=ZF1gDwAAQBAJ&pg=PA61។ បានយកមក 24 មករា 2023. 
  24. Cite error: Invalid <ref> tag; no text was provided for refs named Sayre
  25. Mokhtar, G. (1990) UNESCO General History of Africa, Vol. II, Abridged Edition: Ancient Africa, University of California Press. ISBN 0-85255-092-8
  26. Eyma, A.K. and C.J. Bennett. (2003) Delts-Man in Yebu: Occasional Volume of the Egyptologists' Electronic Forum No. 1, Universal Publishers. p. 210. ISBN 1-58112-564-X
  27. Wells, Spencer (December 2002) The Journey of Man Archived 27 April 2011 at the វេយប៊ែខ ម៉ាស៊ីន.. National Geographic
  28. Oppenheimer, Stephen. The Gates of Grief Archived 30 May 2014 at the វេយប៊ែខ ម៉ាស៊ីន.. bradshawfoundation.com
  29. "15. Strait of Gibraltar, Atlantic Ocean/Mediterranean Sea". www.lpi.usra.edu. Archived from the original on 26 មករា 2021. Retrieved 24 មករា 2023.
  30. (26 June 2018)"Ancient genomes from North Africa evidence prehistoric migrations to the Maghreb from both the Levant and Europe". Proceedings of the National Academy of Sciences 115 (26): 6774–6779. DOI:10.1073/pnas.1800851115.
  31. (2005). "Getting "Out of Africa": Sea Crossings, Land Crossings and Culture in the Hominin Migrations". Journal of World Prehistory 19 (2): 119–132. DOI:10.1007/s10963-006-9002-z.