ក្ឝត្រសូយ៌្យវម៌្មទេវ (អានថា:សូរ្យៈ-វ-រ៉ាក់-មៈទេវៈ) រឺ ឝ្រីវិទ្យានន្ទន៍ (អានថា:វិ-ទ្យា-នន់) រជ្ជកាល (គ.ស ១១៩០-១២០៣)[] គឺជាព្រអង្គម្ចាស់ចាមនៅកម្វុជទេឝ ដែលនៅឆ្នាំ ១១៨២ បានបង្ក្រាបការបះបោរមួយដែលបានផ្ទុះឡើងនៅមល្យងប្រឆាំងនឹងជយវម៌្មទី៧ ត្រូវបានជួយយ៉ាងច្រើនដោយជំនាញយោធានៃ ព្រះអង្គម្ចាស់ឝ្រីវិទ្យានន្ទន៍ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង ដែលទ្រង់ក៏បានដើរតួជាផ្នែកមួយនៅក្នុងការបំផ្លិចបំផ្លាញ និងសញ្ជ័យចាម្ប៉ាជាបន្តបន្ទាប់មក (១១៩០-១១៩១) ដោយចាប់បានស្ដេចជ័យឥន្ទ្រវម៌្មទី៤។ ឯ​នគរ​ចាម្ប៉ាវិញ ស្ដេច​ចាមជ័យឥន្ទ្រវម៌្មទី៤បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​កម្វុជទេឝសាជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុតរឹប​យក​នគរ​ចាម្ប៉ាដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បានតាំង​ពី​ឆ្នាំ ​១២០៣ រហូត​ដល់​ឆ្នាំ ​១២២៦ នៃ​គ្រិស្ដសករាជ។ ជាក្សត្រមួយអង្គ ទ្រង់បានតែងតាំងព្រះអនុជថ្លៃនៃជ័យវម៌្មទី៧ ស្ថិតក្រោមព្រះនាមថា សូយ៌្យជ័យវម៌្ម។ វិទ្យានន្ទន៍បានបង្កើតនគរមួយសំរាប់ខ្លួនព្រះអង្គបណ្ឌុរង្គក្រោមព្រះនាមសូយ៌្យវម៌្មទេវ។ នៅឆ្នាំ ១១៩១ ការបះបោរមួយនៅវិជ័យបានបណ្ដេញសូយ៌្យជយវម៌្មឱ្យយាងត្រឡប់ទៅកម្វុជទេឝវិញ និងបានឱ្យព្រះបាទជ័យឥន្ទ្រវម៌្មទី៥ឡើងសោយរាជ្យ។ វិទ្យានន្ទន៍បានបះបោរប្រឆាំងកម្វុជទេឝ និងក្ដាប់បានវិជ័យដោយធ្វើគត់ជ័យឥន្ទ្រវម៌្មទី៥។ នៅឆ្នាំ ១២០៣ ព្រះអង្គត្រូវនិរទេសចេញពីចាម្ប៉ា និងបាត់ព្រះកាយដោយគ្មានស្លាកស្នាម។

សូយ៌្យវម៌្មទេវ
ក្ឝត្រ
រជ្ជកាល១១៩២-១២០៣
រាជ្យមុនជយឥន្ទ្រវម៌្មទី៤ (ចាម្ប៉ា)
ជយឥន្ទ្រវម៌្មទី៥ (វិជយ)

ជយវម៌្មទី៧ (កម្វុជទេឝ)
រាជ្យបន្តជយឥន្ទ្រវម៌្មទី៥
អុងធនបតិក្រាម (ក្សត្រចំណុះខ្មែរត្រូវជាមាវិទ្យានន្ទន៍)
សន្តតិវង្សរាជវង្សទី១២
វិទ្យានន្ទន៍
ព្រះអនុរាជនៃបណ្ឌុរង្គ
ក្នុងការិយាល័យ
គ.ស ១១៩០ – ១១៩២
ព្រះមហាក្សត្រជយវម៌្មទី៧
មុនទើបតែងតាំង
បន្ទាប់មិនស្គាល់
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
វិទ្យានន្ទន៍

ព្រះរាជជីវប្រវត្តិ

កែប្រែ

កុមារភាព

កែប្រែ

គួរ​បញ្ជាក់​ថា ក្សត្រ​ចាមអង្គ​នេះ​បាន​មក​រស់​នៅអង្គរ​តាំង​ពី​កេ្មង​ម៉េ្លះ សិលា​ចារឹក​ចាម​នៅ​មី​សឺន​ បាន​សរសេរ​ថា « កាល​ពី​កុមារភាព​របស់​ព្រះ​អង្គនៅគ.ស. ១១៨២ ព្រះ​អង្គ​ម្ចាស់​វិទ្យានន្ទន៍ បាន​យាង​មក​គង់​នៅ​កម្វុជទេឝ។ ព្រះ​មហា​ក្សត្រ​ប្រទេស​កម្ពុជា (គឺ​ព្រះ​បាទជយវម៌្មទី៧ បាន​ឡើង​សោយ​រាជ្យ​មួួយឆ្នាំ​មុន) បាន​ទត​ឃើញ​លក្ខណៈ ៣៣ យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់។ ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​សព្វ​ព្រះ​រាជហ្ឫទ័យ ហើយ​​ព្រះ​​អង្គ​បង្រៀន​វិទ្យាសាស្រ្ត និង​ក្បួន​យុទ្ធសាស្រ្ត​ដល់​ព្រះ​អង្គ​ម្ចាស់។ ដល់ពេលធំឡើងស្ដេចអង្គនេះក្លាយជាមេទ័ពបង្ក្រាបកលយុគក្នុងនគរខ្មែរយើង។

ការបង្ក្រាបកលយុគ

កែប្រែ

នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់វិទ្យានន្ទន៍​គង់​នៅ​កម្វុជទេឝ រាជាណាចក្រ​នេះ​មាន​តំបន់​មួយ​ឈ្មោះ មល្យង (បាត់ដំបង) ដែល​មាន​មនុស្ស​អាក្រក់​រស់​នៅ ហើយ​បាន​ងើប​បះ​បោរ​ឡើង ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ខ្មែរ។ ព្រះ​រាជា​បាន​ទត​ឃើញ​ព្រះ​អង្គ​ម្ចាស់​នេះ​ពូកែ​ខាង​សឹក​សង្រ្គាម ក៏​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទ័ព​ខ្មែរ ដើម្បី​ទៅ​បង្រ្កាប​ការ​បះ​បោរ នៅ​មល្យង​នេះ​បាន​ទទួល​ជោគ​ជ័យ។ ដោយ​សារ​គុណ​បំណាច់​ ព្រះ​មហា​ក្សត្រ​ខែ្មរ​ទ្រង់​​ព្រះ​រាជទាន​កិត្តិយស និង​ទ្រព្យ​សម្បត្តិ ដែល​មានតំលៃខ្ពស់ដល់​ទ្រង់​វិទ្យានន្ទន៍។ នៅ គ.ស. ១១៩០ ព្រះ​បាទ​ជយវម៌្មទី៧ បាន​ធ្វើ​ឲ្យ​មហា​វៀត (នៃ​អធិរាជលី​កៅ​ទន់) នៅអព្យាក្រឹតដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាមក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តចចាម​ជយឥន្រ្ទវម៌្មទី៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​ព្រះ​បាទ​ជយវម៌្មទី៧ ទ្រង់​លើក​ទ័ពប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ ឬ​យ៉ាង​ណា? សិលា​ចារឹក​នៅ​ពោធិនគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ា និង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យកបាន​ក្រុង​វិជយ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជយ​ឥន្រ្ទវម៌្ម​ទី៤ ជា​ឈ្លើយមក​ថ្វាយ​ព្រះ​បាទ​ជយវម៌្មទី៧។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​ព្រះ​បាទ​ជយវម៌្មទី៧ ព្រះនាម អិន (អនុជ​ព្រះ​នាង​ជយរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជយដោយ​មាន​ព្រះ​បរមនាម​​ថា សូយ៌្យជយវម៌្មទេវ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យក​បណ្ឌុរង្គ (ផាន​​រ៉ាង) ហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះ ដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូយ៌្យវម៌្មទេវ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាម វិទ្យានន្ទន៍។

ក្សត្រនៃចាម្ប៉ា

កែប្រែ

មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជយបាន​បះ​ឡើង ដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិន រត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ ព្រះ​នាមស៌ុបតិ ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជយ​ឥន្រ្ទវម៌្មទី៥ (ស៌ុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូល ពី គ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះ​បាទ​ជយវម៌្មទី៧ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញ តែ​ឥតប្រយោជន៍រហូត​ដល់គ.ស ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀត ព្រះ​នាម អុង​ធនបតិក្រាម ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់​វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​វាយ​កំចាត់​ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពី គ.ស ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។ ម្យ៉ាង​ទៀត សិលា​ចារឹក​មួយ​នៃ​ប្រាសាទព្រះខ័ន​បាន​ឲ្យ​ដឹង​ថា ទឹក​មន្ត​ត្រូវ​បាន​ផ្តល់ ដោយ​ព្រាហ្មណ៍​សូយ៌្យភក្ត និង​ព្រាហ្មណ៍​ឯ​ទៀត​ទាំង​អស់​ក្នុង​ព្រះ​បរម​រាជវាំង ព្រះ​រាជា​នៃ​យ្វន និង​ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចាម្ប៉ា។ ព្រាហ្មណ៍​សូយ៌្យភក្ដ​ ប្រហែល​ជា​មេ​នៃ​ព្រាហ្មណ៍​ទាំង​អស់​ក្នុងព្រះបរមរាជវាំង។ ព្រះ​រាជា​នៃ​យ្វន គឺ​ជា​អធិរាជលីអាញ់​តុងដែល​សោយ​រាជ្យ​នៅគ.ស ១១៧៥ មាន​ព្រះ​បរមនាម​សំរាប់​រាជ្យ​ថាលីកាវ​​តុង និង​សោយ​រាជ្យ​រហូត​ដល់គ.ស ១២១០។ ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចាម្ប៉ាគឺ​ព្រះ​រាជា​សោយ​រាជ្យ​នៅ​ក្រុង​វិជយ (ប៊ិញ​ឌិញ) ដែល​ត្រូវ​ជា​ព្រះ​អនុជ​ថៃ្ល​នៃ​ព្រះ​បាទ​ជយវម៌្មទី៧ និង​ព្រះ​រាជា​ដែល​សោយ​រាជ្យ​នៅ​បណ្ឌុរង្គ (ផាន​រ៉ាង) គឺ​ទ្រង់​វិទ្យានន្ទន៍ ដែល​ការ​ពារ​ដោយ​ព្រះ​ជយវម៌្មទី៨។

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ជយឥន្ទ្រវម៌្មទី៤ (ចាម្ប៉ា)
ជយឥន្ទ្រវម៌្មទី៥ (ចាម្ប៉ា)

ជយវម៌្មទី៧ (កម្វុជទេឝ)
ក្ឝត្រនៃចាម្ប៉ា
១១៩២-១២០៣
តដោយ
ជយឥន្ទ្រវម៌្មទី៥
អុងធនបតិក្រាម (ក្ឝត្រចំណុះខ្មែរ)
យសស័ក្ដិខ្មែរ
មុនដោយ
ទើបមាន
ព្រះអនុរាជនៃបណ្ឌុរង្គ
១១៩០-១១៩២
តដោយ
មិនស្គាល់

ជីវលេខន៍

កែប្រែ

ឯកសារយោង

កែប្រែ
  1. Cœdès 1968, pp. 170-1.